WHO និយាយថា តំបន់ហ្គាហ្សាភាគខាងជើងលែងមានមន្ទីរពេទ្យដំណើរការទៀតហើយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

w7-2

w6-2

អន្តរជាតិ៖ អង្គការសុខភាពពិភព លោក (WHO ) បានឱ្យដឹងថា តំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើងត្រូវបានទុកចោលដោយគ្មានមន្ទីរពេទ្យដំណើរការ ដោយសារកង្វះខាតប្រេងឥន្ធនៈ បុគ្គលិក និងការផ្គត់ផ្គង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យោងតាម WHO មានតែមន្ទីរសុខភាពចំនួន ៩ ប៉ុណ្ណោះក្នុងចំណោម ៣៦ កន្លែង ដែលដំណើរការដោយផ្នែកនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល។ មន្ទីរពេទ្យទាំងអស់នេះត្រូវបានប្រមូលផ្តុំនៅភាគខាងត្បូងនៃស្ទ្រីប។ លោក Richard Peppercorn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្គាហ្សា បានប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹមថា "មិនមានមន្ទីរពេទ្យដំណើរការទៀតទេនៅភាគខាងជើង"។ លោកបានបន្ថែមថា "មន្ទីរ Al-Ahly គឺជាមន្ទីរពេទ្យចុងក្រោយ ប៉ុន្តែឥឡូវនេះវាដំណើរការនៅកម្រិតអប្បបរមា វានៅតែកំពុងព្យាបាលអ្នកជំងឺ ប៉ុន្តែមិនទទួលយកអ្នកជំងឺថ្មីទេ"។ លោក Pepperkorn បានពិពណ៌នាមន្ទីរពេទ្យមួយចុងក្រោយនេះថាជា "សំបកនៃមន្ទីរពេទ្យ" ហើយវាផ្តល់ការថែទាំតិចតួចណាស់ដោយមានតែបុគ្គលិកប្រហែល ១០ នាក់ប៉ុណ្ណោះដែលកំពុងធ្វើការដែលបន្តផ្តល់សង្គ្រោះបឋម ការគ្រប់គ្រងការឈឺចាប់ និងការថែទាំមុខរបួស ជាមួយនឹងធនធានតិចតួច៕

Comments

Related posts