លោក Zelensky ថា "ការស្ទាក់ស្ទើររបស់លោកខាងលិចក្នុងការជួយអ៊ុយក្រែន ផ្តល់ផល ប្រយោជន៍ដល់លោកពូទីន"

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a3-173

a2-166

a5-166

a4-171

អន្តរជាតិ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា ការពន្យារពេលណាមួយនៃជំនួយរបស់លោកខាងលិចដល់ទីក្រុងកៀវ នឹងធ្វើឱ្យវិមានក្រឹមឡាំងកាន់តែមានភាពរឹងមាំ និងបានដៃឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Zelensky កំពុងស្ថិតនៅក្នុងរដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ទីក្រុងកៀវ។ លោកបាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Gitanas Nauseda សមភាគីលីទុយអានីដូច្នេះថា "លោក (ពូទីន) នឹងមិនឈប់ទេ។ លោកចង់កាន់កាប់យើងទាំងស្រុង"។ លោក Zelensky បានបន្ថែមថា "ពេលខ្លះ ភាពមិនច្បាស់លាស់របស់ដៃគូយើងទាក់ទងនឹងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនមានត្រឹមតែបង្កើនភាពក្លាហាន និងកម្លាំងរបស់រុស្ស៊ីប៉ុណ្ណោះ"។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានព្រមានទៀតថា លោក ពូទីន នឹងមិនឈប់ត្រឹមអ៊ុយក្រែនទេ ប៉ុន្តែនឹងវាយប្រហារប្រទេសជិតខាងផ្សេងទៀតលុះត្រាតែសម្ព័ន្ធមិត្តរួបរួមកម្លាំងដើម្បីបញ្ឈប់លោក ពូទីន។" លោកបានបន្ថែមថា "យើងត្រូវតែយល់ថា ប្រទេសលីទុយអានី ឡាតវី អេស្តូនី និងម៉ុលដាវី អាចនឹងជាអ្នកបន្ទាប់ ប្រសិនបើយើងមិនអាចទប់ទល់បាន"៕

Comments

Related posts