រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានរាជធានី ខេត្តត្រូវបង្កើនសាមគ្គីភាពនិងការងារប្រជុំតាមស្ថាប័នឱ្យបានញឹកញាប់ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មានក្នុងខេត្ត

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

 

MC.រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានរាជធានី ខេត្តត្រូវបង្កើនសាមគ្គី ភាពនិងការងារប្រជុំតាមស្ថាប័នឱ្យបានញឹកញាប់ ដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មានក្នុងខេត្តឱ្យកាន់តែរីកចម្រើន ខណៈវិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ។

  ថ្លែងក្នុងឱកាសអបអរសាទខួប១០ឆ្នាំ នៃកិច្ចដំណើរការផ្សាយវិទ្យុFMជាតិនគរ ភ្នំ១០៣Mhzនិងខួប៤ឆ្នាំទូរទស្សន៍ជាតិនៃមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នំា២០២១ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងមានភាពទូលំទូលាយ ហើយស្ថិតក្នុងបរិបទសកលនៃជំងឺកូវីដ១៩នេះ ប្រជាពលរដ្ឋក៏កាន់តែចេះស្វែងរកប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន ដូច្នេះត្រូវទាមទារឱ្យមន្ទីរព័ត៌មានតាមបណ្តារាជធានីខេត្ត ត្រូវតែធ្វើការងារដោយភាពហ្មត់ចត់ និងយកចិត្តទុកដាក់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកស្តាប់និងអ្នកទស្សនា។ ឯកឧត្តមបន្តថា ប្រធាន មន្ទីរព័ត៌មានតាមបណ្តាខេត្តនីមួយៗត្រូវប្រកាន់ឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដោយត្រូវតែគោរពគោលការណ៍យុត្តិធម៌ជាចម្បង និងធ្វើការប្រជុំពិភាក្សា រៀបចំ ផែនការការងារទៅតាមជំនាញ ជាមួយមន្ត្រីក្រោមឱវាទឱ្យបានញឹកញាប់តាម ដែលអាចធ្វើទៅបាន ដើម្បីបង្កើនប្រសិទ្ធ ភាពការងារ។

សំឡេង៖ចង់ជោគជ័យមន្ទីរព័ត៌មានដំបូងបំផុតគឺការងារប្រជុំ បានជាខ្ញុំថារឿងប្រជុំសំខាន់ គឺខ្ញុំផ្តោតរឿងមួយ គឺសាមគ្គីភាពផ្ទៃក្នុង មន្ទីរព័ត៌មានបើគ្មានសាមគ្គីទេគឺទៅណាមិនរួចទេ នៅសុញហ្នឹង  ការងារអ្នកធ្វើ អ្នកធ្វើទៅ អ្នកណាមិនធ្វើហីទៅ ហើយការងារយឺតជាងគេ អ៊ីចឹងការងារសាមគ្គីភាពផ្ទៃក្នុងជារឿងសំខាន់ ហើយឋានៈប្រធានមន្ទីរសុំរឿងមួយ មិនចាំបាច់សមត្ថភាពហួសណាណីនោះទេ ឱ្យតែចេះបង្រួបបង្រួមសាមគ្គីផ្ទៃក្នុងគឺដឹកនាំគេធ្វើការបានហើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន ជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍គ្នារវាងបណ្តាមន្ទីរព័ត៌មានទាំង២៥រាជធានី ដើម្បីធ្វើការអភិវឌ្ឍវិស័យព័ត៌មាននៅក្នុងខេត្តរបស់ខ្លួន និងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋជាអ្នកស្តាប់វិទ្យុអាចទទួលនូវព្រឹត្តិការណ៍ឬហេតុការណ៍ណាដែលសំខាន់ៗនៅក្នុងខេត្ត៕F3C46FF2-25A7-4B21-961E-587C7404290A5115633A-2A86-431E-9429-522A07C12A54351CC83D-7551-44BD-AB12-1A8157B4ED8AA0590F27-9A9A-40E2-B5B7-9DF202091FA213A467CA-8712-488F-972B-6FF785E25FCBD2A1DFB2-01ED-4F45-8C2E-0B426C37B303

Comments

Related posts