ក្រសួងសុខាភិបាលនិងក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ

 វិទ្យុជាតិកម្ពុជា៖លោកចេម ហួត

ភ្នំពេញ៖ ក្រសួងសុខាភិបាលរួមគ្នាជាមួយក្រសួងយុត្តុធម៌ នឹងធ្វើសន្និសីទសារព័ត៌មានពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩ៈ០០ព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។  

សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជេីញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។នេះបើតាមការបញ្ជាក់ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១៕

Comments

Related posts