រដ្ឋបាលខេត្តបាត់ដំបងចាប់ផ្តើមធ្វើការផាកពិន័យអន្តរកាល លើបុគ្គលដែលមិន ពាក់ម៉ាស់ និងមិន រក្សាគម្លាតបុគ្គល

វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង ៖ លោក ភី សុខ

បាត់ដំបង ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តបាត់ដំបង បានស្នើដល់ អភិបាលនៃគណៈអភិបាលស្រុកទាំង១៤ក្នុងខេត្ត អនុវត្តន៍ការផាកពិន័យអន្តរកាលលើបុគ្គលឬនីតិបុគ្គល ដែលមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល  ស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិជាធរមាន។

photo_2021-03-29_13-56-43

ការចេញផ្សាយរបស់រដ្ឋបាលសាលាខេត្ត កាលពីថ្ងៃទី២៨ ខែមីនា បានបន្ថែមថា ដើម្បីអនុវត្តន៍ការ ផាកពិន័យខាងលើបាន អភិបាលស្រុកទាំង១៤ក្នុងខេត្ត ត្រូវសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ។ 
ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ក្នុងករណីការអនុវត្តន៍ការងារជាក់ស្តែងជួបការលំបាកឬមានបញ្ហាប្រឈមណាមួយ សូមរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្តដើម្បីអន្តរាគមន៍ដោះស្រាយ ។

photo_2021-03-29_13-56-45

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា លោកកំពុងរង់ចាំការប្រជុំជាមួយមន្រ្តីមន្ទីរសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទីតាំងឬតំបន់ ក្នុងការចុះអនុវត្តន៍ការងារផាកពិន័យខាងលើនៅឡើយ ៕

photo_2021-03-29_13-56-46

Comments

Related posts