ការងារជួសជុល និងអ៊ុតកៅស៊ូផ្លូវ១៦ខ្សែក្នុងខណ្ឌដូនពេញបានបញ្ចប់ហើយ 

វិទ្យុជាតិកម្ពុជា ៖ លោក ហុក សុខរិន 

ភ្នំពេញ ៖ ការងារជួសជុល និង អ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ ខ្សែ ដែលទទួលរង ការខូចខាតក្រោយជំនន់ទឹកភ្លៀងនា រដូវវស្សា កន្លងមក នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោម ការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ទៅតាមគម្រោងដែលបានគ្រោងទុក ដែលក្នុងនេះ មានចំនួន១៦ ខ្សែ បានធ្វើការជួលជុល និង អ៊ុត កៅស៊ូ ឡើងវិញ បញ្ចប់នៅត្រឹម ថ្ងៃ ២៨មីនា ។ 

photo_2021-03-29_15-42-01

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតកៅស៊ូផ្លូវជុំវិញ រង្វង់មូលគួចកាណុង ( ស្តា ត ចាស់ ) និង បាន បន្តការអ៊ុតកៅស៊ូ ផ្លូវ លេខ ៤៧ បន្តទៀត ដោយ ចាប់ផ្តើមពីរង្វង់មូលស្ដាតចាស់ រហូតមកដល់ វត្តភ្នំ ក្នុងខណ្ឌដូនពេញ ហើយត្រូវបានបញ្ចប់ នៅ  ថ្ងៃ ២៨ មីនា ។ បន្តពីនេះ ក្រុមការងារ បន្តទៅ ធ្វើការជួលជុល និង អ៊ុតកៅស៊ូ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោកបន្តទៀត ។ 

photo_2021-03-29_15-42-01 (6)

 មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀង ស្រកអស់ ផ្លូវ ចំនួន ២៩ខ្សែ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បាន ទទួលរងការខូចខាតច្រើន ។  ក្រោម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ការដឹកនាំផ្ទាល់ ពី ឯកឧត្តម ឃួ ង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវ ជួសជុល កែលំអ ឡើងវិញ ។ 

photo_2021-03-29_15-42-01 (4)

 ប៉ុន្តែ ទោះបីជា យ៉ាងណាក្តី អាជ្ញាធរ ក៏ដូចមន្ត្រី ជំនាញ បានសុំការយោគយល់ពីបងប្អូន ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ចំពោះការរំខាន ដោយមានការបិទផ្លូវ ឬ បិទទីតាំង បណ្តោះអាសន្ន នៅពេលការដ្ឋាន ចាប់ដំណើរការ  ដើម្បីឲ្យការងារជួសជុសប្រកបដោយភាពរលូន ហើយតាមផែនការ ដែលបានគ្រោងទុក៕

photo_2021-03-29_15-42-01 (2)

Comments

Related posts