រដ្ឋលេខាធិការក្រសួងការពារជាតិណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមកុំភ្លេច អនុវត្តវិធានការ ៣ការពារ និង ៣កុំឲ្យបានជាប់ជានិច្ច

 

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន៖ 

 

ប៉ៃលិន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខា ធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមកុំភ្លេច អនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប់ជានិច្ច ទោះបីខេត្តប៉ៃលិន មិនមានករណីឆ្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ក៍ដោយ តែត្រូវអនុវត្តវិធានការរឹតបន្តឹងសុវត្ថិភាព អនាម័យសុខភាព តាមកាណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសអញ្ចើញពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគ របស់មន្ទីរសុខាភិបាលខេត្ត នៅផ្សារប៉ាងរលឹម និងផ្សារអូរច្រាកណ្តាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមលើកឡើងថា៖«សូមកុំភ្លេចថា បើបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហើយខ្សែចម្លងរឹតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយើងហើយ។ នៅឥណ្ឌា យើងឃើញស្រាប់ហើយៗ យើងក៏មិនចង់ជួបព្រឹត្តិការណ៍ បែបនោះដែរ មែនទេ? បើមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហើយគ្មានអ្វីដែលអាចការពារខ្លួនយើងបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)»។IMG_20210502_101801_971

ក្នុងឱកាសនោះដែរឯកឧត្តមក៍បានជំរុញដល់មន្រ្តីជំនាញត្រូវយកចិត្តទុកដាក់ ពង្រឹងបន្ថែមនៃការផ្សព្វផ្សាយអប់រំជូនដល់ប្រជាពលរដ្ឋ ដើម្បីក្រើនរំលឹក ដាស់តឿនកុំឲ្យភ្លេច(ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព បុគ្គលពី ១,៥ម៉ែត្រឡើង)។

បន្ទាប់មកថ្ងៃដដែលឯកឧត្តម និងក្រុមការងារបន្តចុះពិនិត្យព្រំប្រទល់ច្រកចូលប៉ៃលិន-បាត់ដំបង និងរៀបចំប៉ុស្តិ៍ឈប់ត្រួតពិនិត្យសុខភាព ដើម្បីបន្តរឹតបន្តឹងយទ្ធនាការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ~១៩ កុំឲ្យចូល ក្នុងសហគមន៍ប៉ៃលិន និងផ្សព្វផ្សាយវិធានការនានា ស្របតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕IMG_20210502_101751_359

Comments

Related posts