គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៦គ្រួសារក្នុងស្រុកកំពង់លែងទទួលព្រះរាជអំណោយពីព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីសម្តេចម៉ែ

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១នេះ នៅ ឃុំកំពង់ហៅ ស្រុកកំពង់លែងមានពិធីចែកអំណោយជូនដល់គ្រួសាររងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៥ និងទី៦ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅភូមិត្អួរលំចំនួន ០៤គ្រួសារ ភូមិ ស្ទឹងសណ្តែក ០១គ្រួសារ និងភូមិត្រងិល ឃុំត្រងិល ០១គ្រួសារ  ។

photo_2021-05-11_10-45-11
      លោក សំ ចាន់ថន អភិបាលនៃគណ:អភិបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពងខ្ពស់ និងមានរាជានុញ្ញាតពីព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រីសម្តេចម៉ែ បាននាំយកព្រះរាជអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋរួមជាមួយនឹងក្រុមការងារ ។ 

photo_2021-05-11_10-45-12 (3)
    លោកអភិបាលស្រុកកំពង់ លែង ក៏បានពាំនាំនូវសេចក្តីស្រឡាញ់និងសួរសុខទុក្ខរបស់សម្តេចម៉ែ និងព្រះមហា ក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពីចម្ងាយសូមឱ្យបងប្អូន កូនចៅទាំងអស់មានការប្រុង ប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលកើតឡើងជា យថាហេតុដូចជា ខ្យល់ព្យុះ រន្ទះបាញ់ ឬទឹកជំនន់ជាដើម ។

photo_2021-05-11_10-45-11 (2)
   មួយវិញទៀត សូមប្រជា ពលរដ្ឋយើងបន្ថែមការយក ចិត្តទុកដាក់ឱ្យខានតែបាននូវ វិធានការការពារអំពីការរីករាល ដាលជំងឺកូវីដ.១៩ដែលកំពុង រាតត្បាតនៅទូទាំងពិភព លោក ពិសេសរួមគ្នាអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំនិង ៣ការពារ។

photo_2021-05-11_10-45-12

   ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេច ដែលត្រូវចែកជូនទាំង០៦គ្រួសារក្នុងមួយគ្រួសារៗទទួលបានមានៈ អង្ករ ៥០  គីឡូក្រាម, មី១ កេស,  ត្រីខ ១យួរ, ឃីត១ កញ្ចប់,  តង់១ , ម៉ាស ១០ បន្ទះ , អាវយឺត ១ និងថវិកា ៤០ម៉ឺនរៀល  ៕

Comments

Related posts