កម្មករ កម្មការិនីចំនួន១២៨ នាក់ ដែលជាសះស្បើយពីជំងឺកូវីដ-១៩បានទទួលអំណោ យពីអភិបាលខេត្តកណ្ដាល

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ

កណ្តាល៖ កម្មករ កម្មការិនីចំនួន១២៨នាក់ ដែលជាសះ ស្បើយពីជំងឺកូវីដ-១៩ បានទទួលអំណោយពីអភិបាលខេត្តកណ្ដាល ដើម្បីជួយសម្រាលដល់ជីវភាពរបស់ពួកគាត់បានមួយកំរិត។

IMG_20210517_110143_572

    កាលពីរសៀលថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលសម្រាកព្យាបាលនៅវិទ្យាល័យថ្នល់ទទឹង និងសាលាបឋមសិក្សាកុយតិប ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន ១២៨ នាក់ ស្រី១០៤នាក់ ក្នុងចំណោម៧០៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

IMG_20210517_110146_824

 ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរ គុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុក ដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺ រហូតបានជាសះ ស្បើយ និងបន្តជាសះស្បើយជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។

IMG_20210517_110150_569

    ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមមេត្តាអនុវត្តឱ្យបានល្អ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយអនុវត្ត ៣ការពារ ៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែល លាងដៃ និងរក្សាគម្លាតបុគ្គល ដើម្បីកុំឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ។

 ឯកឧត្ដមអភិបាលខេត្តបានបន្ថែមថា បើទោះបីពេលនេះ បងប្អូនកម្មករ កម្មការិនីបានជាសះស្បើយពីជំងឺនេះយ៉ាង ណាក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យផងដែរ៕

Comments

Related posts