អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទីតាំងចាក់វ៉ាក់សាំង ក្នុងខណ្ឌចំនួន៣

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
 ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះបានចុះពិនិត្យស្ថានភាពទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌចំនួន ៣ រួមមានខណ្ឌមានជ័យ ខណ្ឌ ដង្កោ និងខណ្ឌ សែន សុខ ដើម្បីពង្រឹងនិងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋ និងកម្មករ កម្មការិនី នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យហើយតាមផែនការ ។

photo_2021-05-18_14-16-08
    ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង អស់ ស្រង់បញ្ជីឈ្មោះឱ្យបានច្បាស់លាស់ ពិសេសការស្រង់ស្ថិតិបងប្អូនកម្មករ កម្មការិនី ដែលត្រូវមកចាក់វ៉ាក់សាំង ដើម្បីយើងងាយ ស្រួលក្នុងការគ្រប់គ្រង ទិន្នន័យមួយច្បាស់លាស់ និងបានចាក់បញ្ចប់ទៅតាមគម្រោងដែលយើងបានគ្រោងទុកសម្រាប់អ្នករស់នៅភ្នំពេញ។ 

photo_2021-05-18_14-16-10
  ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរក៏ដូចជាក្រុម ការងារ ដែលបាននិងកំពុងអនុវត្តលើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយយើងមិនបានដឹងថា នរណាម្នាក់មានជំងឺកូវីដ-១៩នោះទេ ដូច្នេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់និងកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហ គមន៍២០កុម្ភៈឱ្យបានជោគជ័យ។

photo_2021-05-18_14-16-11
     គួរជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពល រដ្ឋ និងកម្មករ កម្មការិនីទាំង អស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ ឆ្លងផុតពីការវាយប្រហារដោយមេរោគកូវីដ-១៩ ។
    សូមបញ្ជាក់ថា ចាប់ពីយុទ្ធ នាការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់នៅតំបន់ក្រហមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ឧសភា ដល់ថ្ងៃទី១៧ឧសភា ២០២១ ក្រុមការងារក្រសួងការពារ ជាតិនិងក្រសួងសុខាភិបាលបានបង្ហាញថា មានពលរដ្ឋចំនួន ៧០៧ ៥៧២ នាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងនេះ ៕

photo_2021-05-18_14-16-07

Comments

Related posts