អ្នកវិភាគផ្នែកសង្គមនៅកម្ពុជាចាត់ទុកថា ការចូលរួមអបអរសាទររបស់ភាគីចិនចំពោះថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រគ្នាគ្រប់កាលៈទេស:

វិទ្យុជាតិកម្ពុជា ៖ លោក ចេម ហួត 

ភ្នំពេញ ៖ អ្នកវិភាគផ្នែកសង្គមនៅកម្ពុជា ចាត់ទុកថា ការចូលរួមអបអរសាទររបស់ភាគីចិន ចំពោះថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេស: និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាយ៉ាងច្រើន។

 តាមរយៈផេកហ្វេសបុកផ្លូវការរបស់ខ្លួននៅ ថ្ងៃទី២៨ មិថុនា២០២១នេះ ស្ថានទូតចិនប្រចាំ កម្ពុជា បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ  ចំពោះខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

photo_2021-06-28_14-24-26

ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកវិភាគផ្នែកសង្គមនៅកម្ពុជា បានមានប្រសាសន៍ថា ការបង្ហោះសារចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា របស់ស្ថានទូតចិននេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ និងយកចិត្តទុកដាក់គាំទ្រគ្នាទៅវិញមករវាងកម្ពុជា និងចិនគ្រប់ពេលវេលា។ 
ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន គឺតែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាឡើយ។

photo_2021-06-28_14-28-39

ឯកឧត្តមបានបន្តថា យើងបានមើលឃើញថា គណបក្សជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិនគឺយើងតែងតែលើកទឹកចិត្តគាំទ្រគ្នាទៅវិញទៅមក គ្រប់ពេល ដូចជាបុណ្យជាតិកំណើតបក្សអ៊ីចឹង បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការ ការរឹតចំណងសាមគ្គីភាពរវាងគណបក្សទាំងពីរនិងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដូចជាពាក្យថា មិត្តដែកថែប។ មិត្តដែកថែម បានន័យថា អ្វីៗយើងនៅជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា ។ ផ្តើមចេញពីមិត្តភាពនេះ អ្វីដែលកម្ពុជានៅខ្វះមិត្តចិនជួយបំពេញបន្ថែម ដូចជាបញ្ហាផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ជាដើម។ 
កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ តែកម្ពុជាមានមិត្តភក្តិល្អគឺ ចិនបានផ្តល់វ៉ាក់សាំងនេះដល់កម្ពុជាជាច្រើនលើសលុប សម្រាប់ចាក់ជូនប្រជាជន ។ សាមគ្គីសហប្រតិបត្តិការដ៏ល្អ ស្មោះត្រង់ មិនលូកដៃកិច្ចការផ្ទៃក្នុងគ្នានេះហើយ ទើបចំណងមិត្តភាពប្រទេសទាំងពីរកម្ពុជាចិនកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ទុយទៅវិញបើមិត្តភាពនោះមានការលូកកិច្ចការផ្ទៃក្នុងគ្នានោះ វាមិនបានយូរអង្វែងនោះទេ ។មិត្តភាពកម្ពុជា និងចិន ជាមិត្តភាពមួយគំរូដល់បណ្តាប្រទេសផ្សេងៗ។
យោងតាមឯកសារ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមបក្សប្រជាជនបដិវត្តន៍ខ្មែរ បង្កើតឡើងនៅថ្ងៃទី២៨
ខែមិថុនា ឆ្នាំ១៩៥១ គិតរហូតមកដល់ថ្ងៃទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាគម្រប់ខួបលើកទី៧០ហើយ៕

Comments

Related posts