ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាននិងកំពុងងាកមកដាំបន្លែជាលក្ខណៈគ្រួសារ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី 
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញ បានងាកមកដាំបន្លែជាលក្ខណៈគ្រួសារ នៅតាមផ្ទះ ដាំតាមផើង ដើម្បីធា នាសុវត្ថិភាពក្នុងការហូបចុកជាលក្ខណៈក្នុងក្រុមគ្រួសារនិងកាត់បន្ថយការចំណាយទិញបន្លែពីខាងក្រៅផង។

photo_2021-07-06_14-16-04

កញ្ញា ម៉ាន បញ្ញារ័ត្ន រស់នៅសង្កាត់ទឹកល្អក់ ខណ្ឌទួល គោក រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិ កម្ពុជាឱ្យដឹងថា ដោយសារបច្ចុប្បន្នមិនសូវរវល់ មានពេលទំនេរច្រើន កញ្ញាបានឆ្លៀតដាំបន្លែធម្មជាតិស្រួលៗនៅលើដំបូលផ្ទះ ដូចជា ស្ពៃ ត្រកួន ត្រសក់ ល្ពៅ ត្រប់ ម្ទេស ផ្ទី ជាដើម សម្រាប់ទុកបរិភោគ ដើម្បីកាត់បន្ថយការចំណាយបានមួយកម្រិត ។

photo_2021-07-06_12-12-43
     កញ្ញា បន្ដថា ការដាំបន្លែនៅតាមផ្ទះនេះ ក៏បានបង្កើនភាពបៃតង ជំនួយសុខភាពភ្នែក ហើយអាចបំបាត់ការអផ្សុក និងកាត់បន្ថយបានការប្រើប្រាស់បន្លែដោយមានជាតិ គីមី  ពិសេសកាត់បន្ថយការមើលទូរសព័្ទបានច្រើន។

photo_2021-07-06_14-15-28
សំឡេង៖ «ដោយសារឥឡូវខ្ញុំគិតថាមានពេលទំនេរច្រើន ហើយណាមួយកុំឱ្យធុញថប់ ចឹងខ្ញុំគិតថាដាំដំណាំនៅលើដំបូលផ្ទះលេងៗ ដើម្បីកំដរការអផ្សុក ហើយណា មួយយើងបានផលមកពីការដាំដំណាំរបស់យើងបានញាំ ហើយមួយទៀតវាអាចធ្វើឱ្យយើងងាយស្រួលមិនបាច់ទៅផ្សារទៅទិញ ធ្វើឱ្យយើងមានហានិភ័យជំងឺឆ្លង។ ហើយណាមួយវាបំបាត់ការអផ្សុករបស់យើងផងបើយើងដាំ ដំណាំហើយយើងឃើញបាន ផលយើងសប្បាយចិត្ត» ។

photo_2021-07-06_12-12-45
 រីឯអ្នកស្រី  ប៊ុន ច័ន្ទវាសនា រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា នៅក្នុងបរិបទថ្មីសម័យកូវីដ-១៩នេះ   គាត់បានកាត់បន្ថយការចេញ ទៅក្រៅផ្ទះ  ហើយមានពេលច្រើនសម្រាប់បំពេញការងារផ្ទះ និងឆ្លៀតដាំបន្លែនៅផ្ទះសម្រាប់បរិភោគ ដែលជាការរួមចំណែកក្នុងការកាត់បន្ថយចាយវាយ  ពិសេសគឺបានរួមគ្នាទប់ស្កាត់ការចម្លង  កូវីដ-១៩ ពីខាងក្រៅផងដែរ  ។

photo_2021-07-06_12-12-44 (3)
សំឡេង៖ «វាអាចកាត់បន្ថយការចេញក្រៅទីមួយ ឧទាហរ ណ៍ថាកាលមុនមួយអាទិត្យយើងទៅផ្សារពីរបីដងយើងដាំមានខ្លួនឯងមានសាច់នៅក្នុងទូរទឹកកកវាកាត់បន្ថយការចេញក្រៅបានច្រើន យើងដកតែបន្លែនៅក្រោយផ្ទះយកទៅស្លទៅកាត់បន្ថយការទៅផ្សារបានមួយភាគដែរ។ ទី២ យើងកាត់បន្ថយមិនបាច់ទិញខាង ក្រៅខ្លាចប៉ះបន្លែដែលមានជាតិគីមី ។ ទោះយើងមិនអាចកាត់បន្ថយទាំងស្រុងតែវាបានជួយកាត់បន្ថយបានខ្លះ ព្រោះយើងដាំខ្លួនឯងវាសុវត្ថិភាព»។

photo_2021-07-06_12-12-43 (3)
    ចំណែកលោក ទេស សាមឿន រស់នៅសង្កាត់ទឹក ថ្លា រាជធានីភ្នំពេញ ក៏បានរៀប រាប់ថា  ទោះបីការដាំបន្លែជាលក្ខណៈគ្រួសារ មិនបានលក់ដូរមែន ប៉ុន្តែទុកគ្រាន់បរិភោគ  តែយើងបានកាត់ បន្ថយការចេញទៅក្រៅផ្ទះ ដែលជាបញ្ហាចំបងនៃការទប់ ស្កាត់បាននូវការកាត់ផ្តាច់កុំឱ្យមេរោគកូវីដ-១៩ រីករាលដាលបានច្រើន ។

photo_2021-07-06_12-12-43 (2)
សំឡេង៖ «បានជាខ្ញុំដាំបន្លែជាលក្ខណៈគ្រួសារព្រោះថាសម័យឥឡូវកូវីដ-យើងមិនហ៊ានចេញទៅក្រៅនិងមិនហ៊ានដើរទៅណា។ អ៊ីចឹងយើងយកពេលវេលាហាត់ប្រាណផងយើងដាំបន្លែបង្ការដើម្បីទុកហូបសម្រាប់លក្ខណៈគ្រួសារ។ ទោះបីយើងមិនបានលក់ដូរក៏យើងអាចដោះ ស្រាយក្នុងគ្រួសាររបស់យើងនឹងអាចកាត់បន្ថយបន្លែបង្ការគីមីបានដែរ»។

photo_2021-07-06_12-12-44 (3)
    សូមបញ្ជាក់ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តែងតែជំរុញឱ្យប្រជាពលរដ្ឋបង្កើនការដំា ដំណាំរួចផ្សំផ្សេងៗនៅតាមផ្ទះ ជាជាងទុកដីទំនេរចោល ដើម្បីជាស្បៀងបំរុងទុកក្នុងការបរិភោគប្រចាំថ្ងៃ៕

Comments

Related posts