រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុនរងការរិះគន់បន្ទាប់ពីបានបិទឧស្សាហកម្មអំឡុងពេលកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចជប៉ុនលោក Yasutoshi Nishimura ទទួលបន្ទុកដឹកនាំការឆ្លើយ តបជំងឺកូវីដ-១៩ បាននិយាយការពារការងាររបស់លោកនៅថ្ងៃពុធនេះ បន្ទាប់ពីមានការរិះគន់ ការចាត់វិធាន ការរបស់លោកចំពោះការបិទភោជនីយដ្ឋាននិងរង្គសាល។នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកក្កដានេះ។

photo_2021-07-14_14-12-11
  កាលពីសប្តាហ៍មុន គេបានរាយការណ៍ថា ធនាគារបានដាក់សម្ពាធទៅលើភោជនីយ ដ្ឋាននិងរង្គសាល។យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា សមាជិកសភាប្រឆាំងមួយចំនួនកំពុងអំពាវនាវឱ្យលោក Nishimura ចុះចេញពីតំណែង។លោក Nishimura បាននិយាយនៅក្នុងសភានៅថ្ងៃពុធនេះថា "លោកសោកស្តាយចំពោះការភាន់ច្រលំនិងមានការព្រួយ បារម្ភយ៉ាងខ្លាំងដែលខ្ញុំបានបង្កក្នុងឧស្សាហកម្មភោជនីយ ដ្ឋាននិងក្រុមហ៊ុនភេសជ្ជៈ"។  ការទទួលខុសត្រូវរបស់ខ្ញុំគឺស្ថិតនៅក្នុងការគ្រប់គ្រងការរីករាលដាលនៃការវីរុសកូវីដ- ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ច។
ភាពចម្រូងចម្រាសបានបង្កើតការឈឺក្បាលថ្មី ទៀតមួយសម្រាប់លោក នាយករដ្ឋមន្រ្តី Yoshihide Suga ដែលកំពុងរងសម្ពាធរួចទៅហើយជាមួយនឹងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែលនឹងចាប់ផ្តើមនៅក្នុងរយៈពេល ៩ ថ្ងៃទៀត បើទោះបីជាមានការកើនឡើងនៃការឆ្លងវីរុសកូវីដ-១៩នៅក្នុងទីក្រុងតូក្យូក៏ដោយ៕

Comments

Related posts