កងទ័ពចិនព្រមានថាទំនប់ដែលរងប៉ះពាល់ដោយព្យុះអាចនឹងបាក់រលំ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ កងទ័ពចិនបានព្រមានថា ទំនប់មួយនៅកណ្តាលប្រទេស "អាចនឹងបាក់រលំនៅពេលណាក៏បាន" បន្ទាប់ពីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងព្យុះដែលបានសម្លាប់មនុស្សយ៉ាង ហោចណាស់ ១២ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី២១ ខែកក្កដានេះ។ 
 អាជ្ញាធរអាកាសធាតុបានចេញនូវការព្រមានខ្ពស់បំផុតសម្រាប់ខេត្តហឺណានភាគកណ្តាល ខណៈភ្លៀងធ្លាក់បណ្តាលឱ្យមានការរអាក់ រអួលនិងបានជម្លៀសប្រជា ជននៅតាមដងផ្លូវកំពុងលិចទឹក។ 

photo_2021-07-21_13-53-33
 កាលពីល្ងាចថ្ងៃអង្គារ អង្គ ភាពប្រចាំតំបន់នៃកងទ័ពរំដោះប្រជាជនបានព្រមានថាទឹកភ្លៀងកើនឥតឈប់ឈរបានបណ្តាលឱ្យកើនឡើងដល់ ២០ ម៉ែត្រនៅក្នុងទំនប់ Yihetan នៅ Luoyang ដែលជាទីក្រុងមួយដែលមានប្រជាជនប្រមាណ ៧ លាននាក់រស់នៅដោយកំពុងប្រឈមនឹងហានិភ័យថា វាអាចនឹងបាក់រលំនៅពេលណាមួយ។ 
  ក្នុងរដូវវស្សារបស់ប្រទេសចិន ទឹកជំនន់តែងកើតមាន ឡើងជាធម្មតា ដែលបណ្តាលឱ្យមានភាពវឹកវរជារៀងរាល់ឆ្នាំនិងធ្វើឱ្យមានសំរាមតាមផ្លូវថ្នល់ ដំណាំនិងផ្ទះសម្បែងជា ច្រើនបានខូចខាត។ យោងតាមកាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា នៅក្នុងទីក្រុងក្បែរនោះគឺយ៉ាងហោច ណាស់មានមនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានបាត់ខ្លួនចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំង។

photo_2021-07-21_13-53-32 (2)

អាជ្ញាធរខេត្តបាននិយាយថា ប្រជាជនជាង ១ ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅរសៀលថ្ងៃអង្គារ ដោយព្រមានថា អាងស្តុកទឹកចំនួន ១៦ ទៀតត្រូវបានគេមើល ឃើញថា ទឹកបានកើនឡើងដល់កំរិតគ្រោះថ្នាក់ខណៈដែលទឹកភ្លៀងបានបំផ្លាញដំណាំរាប់ពាន់ហិកតានិងបណ្តាលឱ្យខូចខាតបើគិតជាទឹកប្រាក់ប្រមាណ ១១ លានដុល្លារអាមេរិក៕

photo_2021-07-21_13-53-34

Comments

Related posts