ករណីកូវីដ-១៩ ថ្មីជាង ១៧,០០០ នាក់ នៅប្រទេសម៉ាឡេស៊ីជាកំណត់ត្រាលើកទី ៩ ក្នុងខែនេះ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

 

អន្តរជាតិ៖ នៅថ្ងៃពុធនេះប្រទេសម៉ាឡេស៊ីទទួលបានអត្រាខ្ពស់មួយទៀតសម្រាប់ករណីកូវីដ-១៩ ដោយមានអ្នកឆ្លងថ្មីចំនួន ១៧,៤០៥ ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី២៨ ខែកក្កដានេះ។ ករណីថ្មីជាងពាក់កណ្តាលបានកើតឡើងនៅជ្រលងភ្នំ Klang Valley ដែលមានអ្នកឆ្លងចំនួន ៧,១៧១ នាក់នៅ Selangor និង ២,៨៨០ នាក់នៅគូឡាឡាំពួរ។ ករណីអ្មកឆ្លងនៅ Kedah ក៏នៅតែខ្ពស់ដែលមានចំនួន ១,១១២ នាក់ហើយនៅ Sabah និង Johor បានរាយការណ៍ថាមាន ៩១៣ និង ៧៦៧ នាក់តាមតំបន់រៀងៗខ្លួន។ ក្រសួងសុខាភិបាលនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតលើករណីទាំងនេះនៅល្ងាចថ្ងៃពុធនេះ។IMG_20210728_191520_770

ការកើនឡើងនូវករណីនេះ បានកើតឡើងបន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីចំនួនអ្នកជំងឺធ្ងន់ធ្ងរកាលពីថ្ងៃអង្គារដោយអ្នកស្លាប់ក៏ឈានដល់កម្រិតខ្ពស់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែរ។ នេះគឺជាកំណត់ត្រាប្រចាំថ្ងៃទី ៩ របស់ប្រទេសម៉ាឡេស៊ីក្នុងខែនេះ ដោយកាល ពី ៣ ថ្ងៃមុន ចំនួនខ្ពស់បំផុតមាន ១៧,០៤៥ ករណី។ គិតត្រឹមថ្ងៃពុធនេះប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាមានអ្នកឆ្លងសរុបចំនួន ១,០៦១,៤៧៦ នាក់ ចាប់តាំងពីមានការរាតត្បាតមក៕IMG_20210728_191522_493

Comments

Related posts