ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌាកើនឡើងដល់ទៅ ៣១,៧៦៩,១៣២ នាក់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

អន្តរជាតិ៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើនឡើងដល់ទៅ ៣១,៧៦៩,១៣២ករណី នៅថ្ងៃពុធនេះ ខណៈដែលករណីថ្មីមានចំនួន ៤២,៦២៥ ត្រូវបានរកឃើញក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី០៤ ខែសីហានេះ។

    កាលពីថ្ងៃអង្គារមានអ្នកស្លាប់ចំនួន ៥៦២ នាក់ដោយសារជំងឺរាតត្បាតនេះដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ទៅ ៤២៥,៧៥៧ នាក់។ នៅក្នុងប្រទេសនេះ អ្នកដែលកំពុងតែសម្រាកព្យាបាលមានចំនួន ៤១០,៣៥៣ នាក់។ មនុស្សសរុបចំនួន ៣០,៩៣៣,០២២ នាក់ត្រូវបានព្យាបាលជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យដោយជោគជ័យ ក្នុងនោះមានចំនួន ៣៦,៦៦៨ នាក់ត្រូវបានចាកចេញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕IMG_20210804_150246_879IMG_20210804_150244_409

Comments

Related posts