ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌាកើនឡើងដល់ ៣១,៨៥៦,៧៥៧ នាក់ដោយមានករណីថ្មីជាង ៤៤,០០០ ករណី

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខា ភិបាលបានឱ្យដឹងថា ចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៣១,៨៥៦,៧៥៧ ករណីនៅថ្ងៃសុក្រនេះ ដោយករណីថ្មីមានចំនួន ៤៤,៦៤៣ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី០៦ ខែសីហានេះ។ IMG_20210806_155624_214

     ក្រៅពីនេះ មានអ្នកស្លាប់ចំនួន ៤៦៤ នាក់ដោយសារជំងឺរាតត្បាតនេះ ចាប់តាំងពីពេលព្រឹកថ្ងៃព្រហស្បតិ៍ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបដល់ទៅ ៤២៦,៧៥៤ នាក់។ 

អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសពេលនេះមានចំនួន ៤១៤,១៥៩ នាក់។ មនុស្សសរុបចំនួន ៣១,០១៥,៨៤៤ នាក់បានជាសះស្បើយនិងត្រូវបានចាកចេញពីមន្ទីរពេទ្យ ដោយរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានអ្នកជាសះ ស្បើយចំនួន ៤១,០៩៦ នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ៕IMG_20210806_155626_688

Comments

Related posts