យន្តហោះយោធាដែលកំពុងជម្លៀសអ្នកការទូតនិងជន ស៊ីវិលចេញពីប្រទេសអាហ្វហ្គានីស្ថានបានចាប់ផ្តើមចេញដំណើរពីអាកាសយានដ្ឋានក្រុងកាប៊ុលនៅព្រឹកថ្ងៃអង្គារនេះ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យន្តហោះយោធាដែលកំពុងជម្លៀសអ្នកការទូតនិងជនស៊ីវិលចេញពីប្រទេសអាហ្វហ្គានី ស្ថានបានចាប់ផ្តើមចេញ ដំណើរពីអាកាសយានដ្ឋានក្រុងកាប៊ុលនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីផ្លូវរត់និងព្រលានយន្តហោះតាម៉ាកត្រូវបានបោសសម្អាតក្រុមមនុស្សរួចរាល់។  
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី១៧ ខែសីហានេះ។ 

photo_2021-08-17_14-06-31
អាកាសយានដ្ឋាននេះត្រូវបានបិទកាលពីថ្ងៃច័ន្ទបន្ទាប់ពីហ្វូងមនុស្សបានកើនឡើងនៅលើផ្លូវរត់ដែលនាំឱ្យមានភាពវឹកវរនិងមនុស្សជាច្រើនបានស្លាប់ ។ បុរសអាហ្វហ្គានីស្ថានប្រដាប់អាវុធពីរនាក់ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ដោយកងកម្លាំងអាមេរិកខណៈមនុស្សរាប់ពាន់នាក់ព្យាយាមឡើងយន្តហោះ។ 

photo_2021-08-17_14-06-17
   របាយការណ៍ប្រព័ន្ធផ្សព្វ ផ្សាយបានដកស្រង់សម្តីរបស់ឧត្តមសេនីយ៍ឯក Hank Taylor អ្នកជំនាញខាងភស្តុភារនៅអគ្គសេនាធិការចម្រុះរបស់មន្ទីរប៉ង់តាហ្គោន បាននិយាយថា អាកាសយានដ្ឋាននេះបានបើកដំណើរការឡើងវិញនៅម៉ោង ១៩:៣៥ នាទីថ្ងៃច័ន្ទហើយសហរដ្ឋ អាមេរិកកំពុងទទួលបន្ទុកត្រួតពិនិត្យចរាចរណ៍ផ្លូវ អាកាសនៅអាកាសយានដ្ឋានសម្រាប់ជើងហោះហើរយោធានិងពាណិជ្ជកម្ម។ លោក Taylor បាននិយាយថាទាហានអាមេរិកប្រហែល ២៥០០ នាក់កំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុលដើម្បីជួយដល់ការជម្លៀសបុគ្គលិកអាមេរិកនិងជនជាតិអាហ្វហ្គា នីស្ថានដែលបានធ្វើការឱ្យពួកគេ ហើយកងទ័ពអាមេរិកបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមកដល់។អាជ្ញាធរអាកាស ចរណ៍ស៊ីវិលអាហ្វហ្គានីស្ថាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទបានប្រកាសបិទព្រលានយន្តហោះដោយនិយាយថា ខ្លួនកំពុងព្យាយាមបន្តជើងហោះហើរឡើងវិញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ 
   ក្រុមតាលីបង់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទបានប្រាប់អ្នកស្រុកកាប៊ុលថាជីវិតនិងទ្រព្យសម្បត្តិរបស់ពួក គេមានសុវត្ថិភាពហើយពួកគេអាចបន្តការងាររបស់ពួកគេ៕

photo_2021-08-17_14-10-35

Comments

Related posts