កូរ៉េខាងត្បូងឆ្លងកូវីដ-១៩ ចំនួន ២,១៥២ ករណីទៀត ហើយ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ប្រទេសកូរ៉េខាង ត្បូងបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២,១៥២ ករណីបន្ថែមទៀតគិតត្រឹមពាក់កណ្តាលយប់ថ្ងៃពុធនេះ បើប្រៀបធៀបទៅនឹង២៤ ម៉ោងមុន ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២៣០,៨០៨ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី១៩ ខែ សីហា។ 
  ការផ្ទុះឡើងក្នុងពេលថ្មីៗនេះគឺបណ្តាលមកពីការឆ្លងមេរោគនៅទីក្រុងសេអ៊ូលនិងខេត្ត Gyeonggi ។ ក្នុងចំណោមករណីថ្មីនេះមាន ៥៧០ នាក់ជាអ្នករស់នៅទីក្រុងសេអ៊ូលនិង ៦៤១ នាក់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្ត Gyeonggi។ 

photo_2021-08-19_13-16-06
    ការរីករាលដាលនៃមេរោគនេះក៏បានផ្ទុះឡើងនៅក្នុងតំបន់ដែលមិនមែនជាទីក្រុង។ ចំនួនអ្នកឆ្លងថ្មីនៅក្នុងតំបន់នេះ មានចំនួន ៧៥០ នាក់ឬ ៣៥,៥ ភាគ រយនៃការឆ្លងក្នុងស្រុកសរុប។ករណីនាំចូលមានចំនួន ៣៨ ករណីដោយ ធ្វើឱ្យតួលេខសរុបកើនឡើងដល់ ១២,៩៩៥ នាក់។ អ្នកស្លាប់មានចំនួន ១៣ ករណីដែលធ្វើឱ្យចំនួនអ្នកស្លាប់កើន ឡើងដល់ ២,១៩១ នាក់។ អ្នកជំងឺសរុបចំនួន ១,៦៥៣ នាក់ទៀត ត្រូវបានគេឱ្យចាក ចេញពីមន្ទីពេទ្យបន្ទាប់ពីបានជាសះស្បើយដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២០១,២៣៥ នាក់ ។ អត្រានៃការជាសះស្បើយសរុបគឺ៨៧, ១៩ភាគរយ ។ ប្រទេសនេះបានធ្វើតេស្តមនុស្សជាង ១២ លាន ៥សែននាក់ ក្នុងនោះ ១១,៦៣៥,១៥៦ នាក់បានធ្វើតេស្តមេរោគអវិជ្ជមាននិង ៦៥២,៧៤០ នាក់កំពុងពិនិត្យ ។ ចាប់តាំងពីការចាក់វ៉ាក់សាំងដ៏ធំត្រូវបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកុម្ភៈប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មនុស្សសរុបចំនួន២៤,៣០៦,១២៧ នាក់ដោយបានចាក់វ៉ាក់សាំងពេញលេញចំនួន ១០,៨១២,៣២៧ នាក់៕

photo_2021-08-19_13-16-05 (2)

Comments

Related posts