ប្រជាពលរដ្ឋសប្បាយរីករាយក្រោយកូនៗរបស់ខ្លួនបានចាក់វ៉ាក់សំាងរួចរាល់

 

 

វិទ្យុជាតិកម្ពុជា៖ស្រីផល 

ភ្នំពេញ៖ ប្រជាពលរដ្ឋជា ច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រោយកូនៗរបស់ខ្លួនដែលមានអាយុ ចាប់ ពី៦ឆ្នំា ដល់ក្រោម១២ឆ្នាំ បានចាក់វ៉ាក់សំាងរួចរាល់ ដោយសង្ឃឹមថា អាចការពារការចម្លងមេរោគកូវីដ១៩របស់ពួកគេបាន រួមទាំងអាចបានទៅសិក្សារៀនសូត្រនាពេលខាងមុខ។

 

លោក សេង សុខហេង ជាប្រជាពលរដ្ឋដែលរស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាយើងថា ក្នុងនាមលោកជាប្រជា ពលរដ្ឋមួយរូប លោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្មេងអាយុ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ អាចចាក់វ៉ាក់សាំងការ ពារជំងឺ កូវីដ-១៩បាន ហើយលោកក៏បានយកកូនទៅចាក់រួចរាល់ផងដែរ ដែលនេះបញ្ជាក់ឱ្យឃើញ ពីការយក ចិត្តទុកដាក់របស់ប្រមុខរាជ រដ្ឋាភិបាល ។ លោកបានបន្តថា ចំពោះការចាក់វ៉ាក់សាំងនេះ ពិតជាមានសារសំខាន់ណាស់ ចំពោះពួកគាត់ ដែលអាចរួចផុតពីការឆ្លងជំងឺធ្ងន់ធ្ងរមួយនេះ ជាពិសេសគឺអាចឲ្យកូនបានចូលសិក្សាឡើងវិញ ។

សំឡេង៖ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលកូនរបស់ខ្ញុំបាទ បានទទួលនូវវ៉ាក់សាំងការពារនូវមេរោគ covid-19 នេះ ហើយខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺដល់កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំនេះតែម្តង ដែលពួក គាត់អាចទទួលវ៉ាក់សាំងការ ពារមេរោគ covid-19 នេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាខ្លាំងមែនទែន។

   ចំណែកឯ លោកស្រី មាស ស្រីពេជ្រ ក៏បានឱ្យដឹងដែរថា លោកស្រីបាននាំកូនទៅទទួលវ៉ាក់សាំងបានរួចរាល់ហើយ ក្នុងនោះលោកស្រីពិត ជាមានការសប្បាយចិត្តជាខ្លាំង នៅពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចអនុញ្ញាតឱ្យកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ បានទទួល ការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីផ្ដល់ឱកាសឱ្យកុមារទាំងអស់ អាចចូលសិក្សាឡើងវិញ ។ លោកស្រីបានបន្ថែមថា ពីមុនលោកស្រីពិតជាមានការព្រួយបារម្ភចំពោះកូនៗ ដោយសារតែគាត់មិនទាន់ចាក់វ៉ាក់សាំង ដែលមិនអាចមានអង់ទីគ័រក្នុងការការពារខ្លួន ដែលអាចងាយនិងឆ្លងជំងឺកូវីដ-១៩បាន ប៉ុន្តែពេលនេះ គឺលោកស្រីអស់ការព្រួយបារម្ភទៀត ហើយ ។IMG_20210917_175541_594

សំឡេង៖ មុននឹងខ្ញុំបានទទួលវ៉ាក់សាំងនេះ ខ្ញុំមានអារម្មណ៍ថាមិនហ៊ានឱ្យកូនចេញពីផ្ទះទេ ពីព្រោះខ្លាចវាឆ្លងនូវមេរោគនេះ ព្រោះយើងអត់ទាន់មានប្រព័ន្ធភាពស៊ាំក្នុងរាងកាយសម្រាប់ការពារគាត់ ប៉ុន្តែដល់ពេលពួកគាត់បានចាក់ហើយខ្ញុំមានអារម្មណ៍ថារំភើបនិងសប្បាយចិត្ត ហើយយើងក៏មិនភ្លេចនូវវិធានការ បីកុំ បីការពារររបស់ក្រសួង សុខាភិបាលនិងបន្តអនុវត្តន៍រហូត ខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយដែលគាត់បានទទួលបានវ៉ាក់សាំងនេះ មានន័យថាគាត់បានទទួលនូវដូសសម្រាប់ការពារដែលហៅ ថាអង់ទីគ័រមួយដែលការពារមេរោគនេះផងដែរ ហើយខ្ញុំសូមអរគុណដល់រាជរដ្ឋាភិ បាល ដែលលោកបានគិតគូរពីសុខភាព របស់ប្រជាជនកម្ពុជាយើង មិនថាចាស់មិន ថាក្មេងនោះទេ លោកតែងតែគិតគូរជានិច្ច។

    សូមបញ្ជាក់ថា ការផ្តល់ជូនវ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំដល់ក្រោម ១២ឆ្នាំនេះ គឺអនុវត្តន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយបើកយុទ្ធនាការចាក់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ៕IMG_20210917_175543_293

Comments

Related posts