រដ្ឋបាលខេត្តបាត់ដំបង បើកយុទ្ធនាការផ្តល់វ៉ាក់សាំងការ ពារកូវីដ១៩ ដល់ កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំនៅទូទាំងខេត្ត

វិទ្យុជាតិកម្ពុជា ៖ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេក
បាត់ដំបង៖ ក្នុងសេចក្តីជូន ដំណឹងរបស់រដ្ឋបាលខេត្ត បាត់ដំបង អាជ្ញាធរបានរៀបចំទីតាំងផ្តល់វ៉ាក់សាំង ដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ចំនួន១៧ ទីតាំង នៅតាមបណ្តាស្រុកក្រុងទាំង១៤ នៅខេត្តបាត់ ដំបង ចាប់ពីថ្ងៃទី ១៧ខែ កញ្ញា តទៅ រហូតដល់ការផ្តល់វ៉ាក់សាំងបានគ្រប់គ្នា ។

photo_2021-09-20_14-49-35

photo_2021-09-20_14-49-35 (2)
    មណ្ឌលផ្តល់វ៉ាក់សាំងទាំង ១៧កន្លែងនោះរួមមាន ៖ អនុវិ ទ្យាល័យសោហឺ , សាលា បឋមសិក្សា២ធ្នូ ,មណ្ឌលសុខភាពអន្លង់វិល,  ហាងទេពមង្គល , សាលាឃុំធិប តី ,មណ្ឌលសុខភាពតាសាញ, វត្តកែវ ,សាលាបឋមសិក្សាទួលគគី ,សាលាឃុំជ្រោយស្តៅ, បូរី ងិន វិត , វត្តគីរីសង្វាពេជ្យ ,វត្តតាក្រី, វត្តសាម សិប ,វត្តគីរីរតនារាមហៅវត្តស្តៅកើត , មណ្ឌលសុខភាពឈើទាល , សាលាបឋម សិក្សាខ្នាចរមាស, និង មណ្ឌលសុខភាព ឃុំឃ្លាំងមាស ។

photo_2021-09-20_14-49-34 (2)

   លោកឱសថបណ្ឌិត វឿង   ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិ បាលខេត្តបាត់ដំបង បានឱ្យដឹងថា ចំនួនកុមារអាយុចាប់ ពី៦ឆ្នាំ ដល់ ក្រោម១២ឆ្នាំ នៅទូទាំងខេត្តបាត់ដំបង មានចំនួន ១៦៤ ៨៧៤ នាក់ ក្នុង នោះក្មេងស្រី ចំនួន ៨១ ៩២៣នាក់ នឹងត្រូវទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងអស់គ្នា ។

photo_2021-09-17_10-57-58
   លោកប្រធានមន្ទីរឱ្យដឹងថាមន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្ត រួមទាំងអាជ្ញាធរប្រឹងប្រែងផ្តល់វ៉ាក់សាំងដល់កុមារ រៀង រាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃ អាទិត្យ មិនសម្រាកនោះទេ គឺធ្វើយ៉ាងណា ពន្លឿនការផ្តល់វ៉ាក់សាំងដល់កុមារឱ្យបានគ្រប់គ្នា ។

photo_2021-09-17_10-57-59
   សូមបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជាបានសម្រេចផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារឱ្យបានគ្រប់គ្នា ដើម្បីបើកសាលារៀនឡើងវិញនៅទូទាំងប្រទេស ដែលក្នុងនោះមានកុមារអាយុ ចាប់ពី ១២ដល់ក្រោម១៨ឆ្នាំ  អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ និង ត្រៀមលទ្ធភាព ផ្តល់វ៉ាក់ សាំងដល់ក្មេងអាយុ៣ឆ្នាំដល់ក្រោម៦ឆ្នាំផងដែរ ៕

photo_2021-09-17_10-57-52

Comments

Related posts