ព្រឹទ្ធសភាគាំទ្រច្បាប់ស្ដីពីវិនិយោគដែលស្នើឡើងដោយរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា 
ភ្នំពេញ ៖ ព្រឹទ្ធសភាគាំទ្រច្បាប់ស្ដីពីវិនិយោគដែលស្នើឡើងដោយរាជរដ្ឋាភិបាលដើម្បី បង្កើនរំហូរការវិនិយោគបុគ្គលសញ្ជាតិខ្មែរ ឬបរទេសនៅកម្ពុជាកាន់តែច្រើន ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាកាលពីថ្ងៃទី២១ខែកញ្ញាម្សិលមិញបានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតកែប្រែចំនួន ៣៨សំឡេងនៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល។
 ឯកឧត្តមបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ គឺពិត ជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសបានកាន់តែច្រើនបន្ថែមទៀត។

242182230_1455941568121211_9181387910871238214_n
 ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេស កកម្មពិសេស អនុប្រធានក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា សេចក្តីព្រាង ច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងបង្កើតនូវក្រប ខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមា ណទុកជាមុនបានប្រកប ដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយ គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតរបបលើក ទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោល នយោបាយសង្គម សេដ្ឋកិច្ច។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងនោះជាអាទិភាព៖ -ការធ្វើទំនើបកម្ម ការបង្កើនផលិត ភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។ -ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនា សម្ព័ន្ធសេដ្ឋកិច្ច អាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់និងសកលលោក។ ការផ្តល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជា ណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនឹងផល ប្រយោជន៍ជាតិ។ 
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១២ជំពូក និង៤២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា- ណាចក្រកម្ពុជា អនុម័តយល់ ព្រមជាលើកដំបូងចំនួន ៩២ សំឡេងនៃចំនួនសមាជិករដ្ឋ សភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦៕

Comments

Related posts