ឯកឧត្តម កង សៅ គុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សកម្មជនគណបក្សនឹងក្រុមការងារយុវជនបក្សឃុំនិងភូមិ នៅស្រុកជ័យសែន

 

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

                      ខេត្តព្រះវិហារ ៖ ស្រុកជ័យសែននៅព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១ បានធ្វើពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជន បក្សឃុំ និង ក្រុមសកម្មជនយុវជនបក្សភូមិនៅក្នុងស្រុកជ័យសែន។ ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកជ័យសែននិងឯកឧត្តមអ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារនិងលោក រស់ ហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែន និងដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់អស់លោក លោកស្រីដែលជាសកម្មជន ក្នុងជួរគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្នាក់ស្រុកឃុំនិងភូមិប្រមាណជិត១០០នាក់។

ឯកឧត្តម កង សៅគុណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែន មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃមួយដែលយើងបានប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅតាមបណ្តាឃុំនិងភូមិ ចំណុះឱ្យស្រុក ជ័យសែនទាំងមូល ។ យុវជននិងសកម្មជននេះ ជាទំពាំងស្នងឫស្សី ហើយសកម្មជននេះគឺជាជនបង្គោលនិងសកម្មក្នុងការងារផ្សេងៗ ក្នុងការចូលរួមបម្រើបក្ស អ៊ីចឹងសរុបសេចក្តីមកវិញ ស្មារតីទទួលខុសត្រូវក្នុងនាមយើងដែលជាសកម្មជននេះ យើងមានតួនាទីមួយយ៉ាង សំខាន់បំផុតសម្រាប់តបស្នងសងគុណចំពោះបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជានេះហើយ ដែលជាបក្សតែមួយគត់ ដែលបានស្វែងរកនូវសុខសន្តិភាព រក្សាបាននូវស្ថិរភាពនយោបាយពេញលេញដោយមិនមានបក្សណាមួយមកប្រៀបប្រដូចបាន ។គណបក្សប្រជាជនគឺជាបក្សរបស់ប្រជាជន បម្រើផលប្រជាជន ហើយថ្នាក់ដឹកនាំដែលប្រសូត្រចេញពីគណបក្សប្រជាជន គឺតែងតែ នៅរួមសុខរួមទុក្ខចូលរួមដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន ហើយក៏មិនដែលឈឱបដៃមើលប្រជាជន នៅពេលដែលប្រជាជន មានទុក្ខលំបាកនោះដែរ។

ក្រោមកាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចគឺជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដឹកនាំ គណបក្សក៏ដូចរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃឲ្យមានសុខសន្តិភាពពេញលេញ ក្រោមដំបូលរដ្ឋធម្មនុញតែមួយ ទទួលបាននូវសិទ្ធ ធ្វើនយោបាយស្មើភាពគ្នាទាំងអស់។ នេះជាសមិទ្ធផលដែលទទួលបានពីថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្នាក់កំពូល រហូតមកដល់ថ្នាក់ក្រោមជាតិ។IMG_20210921_211744_169

ឯកឧត្តមបន្តថា ចូរយើងនាំគ្នារក្សាព្រៃឲ្យបាន ទើបមិនខ្វះអុសដុត ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថា បើយើងគាំទ្រគណបក្ស ប្រជាជនកម្ពុជានោះៗ សន្តិភាពក៏ដូចជាអ្វីៗដែលមានដូចសព្វថ្ងៃនេះវានឹងនៅមានទៅថ្ងៃខាងមុខជាអមតៈតរៀងទៅ ហើយបើយើងមាន សុខសន្តិភាពហើយនោះ ការអភិវឌ្ឍន៍ក៏នឹងកើតមានឥតឈប់ឈរដែរ ។ អ៊ីចឹងសន្តិភាពដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាអ្នករកបានមកជូនបងប្អូនប្រជាពលរដ្ឋនេះ គឺវាមហាសែនលំបាក ហើយក៏មានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាននោះឡើយ ។

អ៊ីីចឹងចំណុចទាំងអស់នេះយើងជាប្រជាពលរដ្ឋត្រូវថែរក្សានិងអភិរក្សសមិទ្ធផលដ៏មហាសាលទាំងនេះឲ្យបានគង់វង្យ ហើយដើម្បីរក្សាបាន សមិទ្ធផលទាំងនេះឲ្យនៅគង់វង្សនោះ គឺយើងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សមួយនេះ នៅតែជួយយើងជារៀងរហូត ដោយមិនបោះបង់យើងចោលឡើយ។

ជាចុងក្រោយ ឯកឩត្តម ប្រធានក្រុមកាងារក៏បានចែកក្រមា រួមនិងថវិកាដល់យុវជនដែលជាសកម្មជនគណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននាឱកាសនោះចំនួន៩៦នាក់ ក្នុងម្នាក់ទទួលបានក្រមា១និងថវិកា២មុឺនរៀលផងដែរ៕IMG_20210921_211746_817

Comments

Related posts