អូស្រ្តាលី សន្យានឹងជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្ដិកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា 
ព្រះសីហនុ ៖ រដ្ឋាភិបាលអូស្រ្តាលី សន្យានឹងជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្ដិកូវីដ១៩ ដើម្បីពន្លឿនការអភិឌ្ឍប្រទេសឈានទៅមុខយ៉ាងឆាប់ រហ័ស។
   ថ្លែងក្នុងពិធីទទួលនូវសម្ភារវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងមេ រោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anacរបស់រដ្ឋាភិបា លអូស្រ្តាលីជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម Pablo Kang ឯក អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo- Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញ ទៅមកក្នុងការដោះស្រាយជំងឺកូវីដ-១៩។

photo_2021-10-18_15-45-57
   ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រា លីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

photo_2021-10-18_15-45-57 (6)
     លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ថ្លែងអំណរគុណចំពោះឯក ឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះ សីហនុ កងទ័ពជើងទឹកមូល ដ្ឋានសមុទ្ររាម យោធភូមិ ភាគទី៤ និងយោធភូមិភាគទី៥ ដែលបង្ហាញពីចំណងសាមគ្គី ភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១ និងសូមឱ្យចំណងសាមគ្គីភាពនេះ កាន់តែមានភាពស្អិតល្មួតបន្ថែមទៀត រវាងប្រទេសនិង ប្រជាជននៃប្រទេសទាំងពីរ ។

photo_2021-10-18_15-45-57 (5)
    សូមជម្រាបជូនផងដែរថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) មានបណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤,៨ ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវិកចំនួន ១៥៨ នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជា ការ នាវាឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ ៕

photo_2021-10-18_15-45-57 (4)

Comments

Related posts