សម្តេចតេជោហ៊ុនសែនជំរុញការអភិវឌ្ឍអាស៊ានឌីជីថល និងអាស៊ានប្រកបដោយចីរភាព ក្នុងការជំរុញដល់ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១០ ២០២១

ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ជំរុញការអភិវឌ្ឍអាស៊ានឌីជីថល និងអាស៊ានប្រកបដោយចីរភាព ក្នុងការជំរុញដល់ការងើប ឡើងវិញនៃសង្គម-សេដ្ឋកិច្ច ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង» នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១, តាមរយៈប្រព័ន្ធវីដេអូថតទុក ជាមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ- ១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជា ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានបន្ទច់បង្អាក់ដល់ការអភិវឌ្ឍអាស៊ានជារួមផងដែរ ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ សេដ្ឋកិច្ចសកល ត្រូវបានរំពឹងថា នឹងងើបឡើងវិញជាបណ្តើរៗ ដែលទ្រទ្រង់ដោយការកើន ឡើងជាបន្តបន្ទាប់នូវទំហំពាណិជ្ជកម្មទំនិញ ខណៈពាណិជ្ជកម្មសេវាកម្មក៏មានកំណើនសន្សឹមៗផងដែរ ។ 

     សម្តេចតេជោបន្តថា វិបត្តិជំងឺកូវីដ-១៩ បានផ្តល់ឱ្យយើងនូវបទពិសោធន៍ និងមេរៀនមួយចំនួនយ៉ាងសំខាន់ ដែលយើងចាំបាច់ត្រូវគិតគូររៀបចំបញ្ចូលក្នុងរបៀបវារៈគោលនយោបាយ និងកិច្ចការកែទម្រង់ក្នុងកម្រិតថ្នាក់ជាតិ និងតំបន់ ។ ក្នុងស្មារតីនេះ អាស៊ានបានដាក់ចេញ និងអនុវត្តនូវគំនិតផ្តួចផ្តើមនិងក្របខណ្ឌសំខាន់ៗ រួមមានជាអាទិ៍ ក្របខណ្ឌស្តារឡើង វិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន, ផែនទីបង្ហាញផ្លូវទី ក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ស្តីពីរបៀបវារៈការធ្វើបរិវត្តកម្មឌីជីថលអាស៊ាន, ក្របខណ្ឌសេដ្ឋកិច្ចវិលជុំសម្រាប់សហ គមន៍សេដ្ឋកិច្ចអាស៊ាន, និងឧបករណ៍វាស់ស្ទង់ប្រសិទ្ធ ភាព និងចំណាយលើវិធាន ការមិនមែនពន្ធជាដើម។ 

សំឡេង« ប្រធានបទនៃកិច្ច ប្រជុំកំពូលរបស់យើង ពិតជាមានសារសំខាន់ និងភាពចាំ បាច់សម្រាប់អាស៊ាន ក្នុងបរិ បទនៃការរស់នៅជាមួយកូវីដ- ១៩ តាមគន្លងប្រក្រតីភាពថ្មី, ពោល គឺការជំរុញការអភិវឌ្ឍអាស៊ានឌីជីថល និងអាស៊ានប្រកបដោយចីរភាព ក្នុងការ ជំរុញដល់ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

   ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល កំពុងនាំមកនូវកាលានុវត្តភាពជាច្រើន ដែលមិនត្រឹមតែផ្តល់នូវប្រភពកំណើនសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបង្កើនផលិតភាពសេដ្ឋកិច្ចទៀតផងដែរ។ ក្នុងបរិការណ៍នេះ ដើម្បីលើកកម្ពស់ចីរភាព និងភាពធន់នៃការអភិវឌ្ឍតំបន់, អាស៊ានត្រូវផ្តោតជាសំខាន់ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលសង្គម-សេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ធុរកិច្ច តាមរយៈការ រៀបចំអភិបាលកិច្ចរួមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្តង់ដារបទប្បញ្ញ ត្តិ, ឯកជនភាព, ការចែករំលែកទិន្នន័យ និងការតភ្ជាប់ឌីជីថល ដោយផ្តោតលើការ អនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ ២០២៥ព្រមទាំងគំនិតផ្តួចផ្តើមពាក់ព័ន្ធដទៃទៀត » ។

    សម្តេចតេជោ បានឱ្យដឹងទៀតថា ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសកល ក៏ជាកិច្ចការអាទិភាពបំផុតមួយផងដែរ ក្នុងការ ជំរុញការស្តារ និងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ បន្ថែមពីនេះទៀតអាស៊ានត្រូវបន្តប្រកាន់ខ្ជាប់អភិក្រមពហុភាគីនិយម, ពង្រឹងសកលភាវូបនី យកម្ម និងខិតខំជំរុញការ សម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យកាន់តែស្អិតល្មួតរវាងសសៃឈាមសង្គម និងជីវភាពសេដ្ឋកិច្ច ៕FB_IMG_1635160543238

Comments

Related posts