រដ្ឋាភិបាលឡាវជំរុញឱ្យទាញយកផលប្រយោជន៍ពីផ្លូវដែកចិន-ឡាវ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ អ្នកសេដ្ឋកិច្ច និងសមាជិកសភាបានជំរុញឱ្យរដ្ឋាភិបាលឡាវទាញយកផល ប្រយោជន៍ពីផ្លូវដែកចិន-ឡាវ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលធ្វើបន្ថែមទៀតដើម្បីបន្ថយអត្រាអតិផរណា។ នេះបើយោងតាមការចេញផ្សា យដោយសារព័ត៌មាន Xin hua ថ្ងៃទី០៥ ខែវិច្ឆិកា។ 

កាសែតក្នុងស្រុក Vientiane Times បានរាយការណ៍ថា ជាមួយនឹងផ្លូវរថភ្លើងទាក់ ទាញការចាប់អារម្មណ៍ពីភ្ញៀវបរទេស និងអ្នកវិនិយោគ រដ្ឋាភិបាលចាំបាច់ត្រូវពន្លឿនកម្មវិធីចាក់ថ្នាំបង្ការ និងបើកប្រទេសឡើងវិញជាមធ្យោ បាយកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃជំងឺរាតត្បាតមកលើសេដ្ឋកិច្ច។ សមាជិករដ្ឋសភា និងជាអនុ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ លោក ស្រី Valy Vetsapong មាន ប្រសាសន៍ថា កំណើនផលិត ផលក្នុងស្រុកសរុប (GDP) អាចកើនឡើង ៤,៥ភាគរយ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យសេវាកម្ម។ អ្នកស្រីបន្តថា “វិស័យសេវាកម្មមិនត្រឹម តែវិស័យទេសចរណ៍ប៉ុណ្ណោះ ទេ វាក៏រួមបញ្ចូលសហគ្រាសធុនតូច និងមធ្យម ដែលអាច បង្កើតការងារ និងប្រាក់ចំណូ លបន្ថែមសម្រាប់រដ្ឋាភិបាលតាមរយៈពន្ធ”។ "មនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងនិយាយអំពីផ្លូវរថភ្លើងចិន-ឡាវ ដែលនឹងបំប្លែងប្រទេសឡាវពីភាពមិនអំ ណោយផលពីភូមិសាស្ត្រ ដោយទាញយកអត្ថប្រយោជ ន៍ពីទីតាំងរបស់ខ្លួន និងក្លាយ ជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោកក្នុងតំបន់"។ លោកស្រីបាននិយាយថា "រឿងសំខាន់បំផុតមួយសម្រាប់រដ្ឋាភិបាលនាពេលបច្ចុប្បន្នគឺការពន្លឿនការចាក់វ៉ាក់សាំង ដោយចាក់វ៉ាក់ សាំងបាន ៨០ ទៅ ៩០ ភាគ រយនៃចំនួនប្រជាជន និងបើកប្រទេសឡើងវិញ"។ អ្នកស្រីបានបន្ថែមទៀតថា "ទោះជា យ៉ាងណា ការបើកព្រំដែនឡើងវិញ ចាំបាច់ត្រូវមានការគ្រប់គ្រងឱ្យបានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគនិងអ្នកទស្សនា ដោយត្រូវគោរពតាមគោលការណ៍ណែនាំ" ៕IMG_20211105_165740_565

Comments

Related posts