ចំនួនអ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌា កើនឡើងដល់ ៣៤,៥២៦,៤៨០នាក់ ដែលករណីប្រចាំថ្ងៃចុះទាបបំផុតចាប់តាំងពីឆ្នាំ ២០២០

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើន ឡើងដល់ ៣៤,៥៤៦,៤៨០នាក់ នៅថ្ងៃអង្គារនេះ ជាមួយនឹងករណីថ្មីមានចំនួនត្រឹមតែ ៧,៥៧៩នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះនៅទូទាំងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី២៣ ខែវិច្ឆិកា។ 

ចំនួនករណីថ្មីដែលបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងគឺទាបបំផុតក្នុងរយៈពេល ៥៤៣ ថ្ងៃមកនេះ។ ក្រៅពីនេះអ្នកស្លាប់មានចំនួន ២៣៦ នាក់ដោយសារជំងឺរាតត្បាតនេះ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៦៦,១៤៧ នាក់៕IMG_20211123_162726_801

Comments

Related posts