រដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថានសន្យានឹងដោះស្រាយបញ្ហាដល់ឈ្មួញ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកHanafiបាននិយាយកាលពីថ្ងៃចន្ទថា ឧបនាយករដ្ឋមន្ត្រីស្តីទីនៃ រដ្ឋាភិបាលចាំផ្ទះតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺលោក Abdul Salam Hanafi បានសន្យាថានឹងដោះស្រាយបញ្ហាទាំងអស់ ដែលឈ្មួញអាហ្វហ្គានីស្ថានប្រឈមមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៧ ខែធ្នូ។

 ក្នុងការជួបជាមួយពាណិជ្ជករនៅទីនេះ លោក Hanafi បាននិយាយថា រដ្ឋបាលតាលីបង់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរក ដំណោះស្រាយប្រកបដោយមិត្តភាពចំពោះបញ្ហារបស់ពាណិជ្ជករ។ ចាប់តាំងពីការកាន់កាប់របស់ពួកតាលីបង់នៅអាហ្វហ្គានីស្ថាននៅពាក់កណ្តាលខែសីហាមក សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាង ៩ ពាន់លានដុល្លារហើយ ប្រការនេះ បានធ្វើឱ្យខូចប្រព័ន្ធធនាគារ នៅក្នុងប្រទេសដែលមានវិបត្តិដោយសង្រ្គាមនេះ។ ការដាក់ទណ្ឌកម្មលើទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន បានធ្វើឱ្យប៉ះពាល់ដល់ សកម្មភាពធនាគារនៅក្នុងប្រទេសក្រោយសង្គ្រាម ខណៈដែលពាណិជ្ជករអាហ្វហ្គានីស្ថាន មិនអាចដកប្រាក់គ្រប់គ្រាន់ ពីធនាគារ ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេ៕IMG_20211207_111225_740

Comments

Related posts