ចិនបញ្ជូនជំនួយ និងរំលែកទុក្ខដល់ជនរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុងនៅហ្វីលីពីន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ នៅថ្ងែអង្គារនេះរដ្ឋាភិបាលចិនបានចាប់ផ្តើមចែកចាយការផ្គត់ផ្គង់ជំនួយដើម្បីជួយជនរងគ្រោះរាប់ពាន់នាក់ដោយព្យុះទីហ្វុងរ៉ៃដែលបានវាយលុកកណ្តាលនិងផ្នែកខ្លះនៃតំបន់ភាគខាងត្បូងក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី២១ ខែធ្នូ។ 

   របាយការណ៍ពីប៉ូលីសបាន និយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងរ៉ៃបានកើនឡើងដល់ ៣៧៥ នាក់ហើយ ៥៦ នាក់ទៀតនៅតែបន្តបាត់ខ្លួន។ 

លោក Huang Xilian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីនបាននិយាយថា ទំនិញសង្គ្រោះរបស់ចិនកំពុងធ្វើដំណើរទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីនហើយ។ លោក Huang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ "បេះដូងរបស់យើងគឺទៅកាន់គ្រួសារហ្វីលីពីនទាំងអស់ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងរ៉ៃ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងបាត់បង់ជីវិតយ៉ាងច្រើន"។ 

  ក្នុងការឆ្លើយតបជាបន្ទាន់លោក Huang បាននិយាយថា ស្ថានទូតចិននៅទីក្រុងម៉ានីលបានប្រមូលកញ្ចប់អាហារចំនួន ២០,០០០ ដែលមានតម្លៃប្រហែល ៨ លានប៉េសូ (១៦០,៣៩៤ ដុល្លារអាមេរិក)។ កញ្ចប់នីមួយៗមាន អង្ករ៥គីឡូក្រាម អាហារកំប៉ុង១០កំប៉ុង និងគុយទាវ១០កញ្ចប់។ លោក Huang បានឱ្យដឹងទៀតថា អង្ករដែលផ្តល់ដោយរដ្ឋាភិបាលចិនមានចំនួន ៤,៧២៥ លានគីឡូក្រាម មានរួចហើយនៅក្នុងកំពង់ផែហ្វីលីពីនផ្សេងៗគ្នា ហើយ ១,៥ លានគីឡូក្រាមស្ថិតនៅក្នុងទីក្រុងសេប៊ូ (Cebu) ខណៈដែល ៣,២២៥ លានគីឡូក្រាមស្ថិតនៅក្នុងទីក្រុងម៉ានីលសម្រាប់ការដឹកជញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង។ លោក Huang បានបន្ថែមថា "ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបន្តការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយរបស់រដ្ឋាភិបាលហ្វីលីពីន និងប្រជាជនហ្វីលីពីន។ យើងសូមជូនពរឱ្យអ្នករងគ្រោះទាំងអស់អាចយកឈ្នះលើការលំបាក និងសាងសង់ផ្ទះរបស់ពួកគេឡើងវិញនៅដំណាក់កាលដំបូង" ៕IMG_20211221_145018_750

Comments

Related posts