ការផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិ លេខ២១បេ(១១៥)ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០១ ២០២២

 

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥)ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្តាល ចន្លោះម៉ោង ៦:០០ល្ងាច ដល់ម៉ោង ០៣:០០ទៀបភ្លឺ ចាប់ពីថ្ងៃទី ០១ ដល់ ២៧ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា មន្ទីរសាធារណការ នឹងបន្តបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ចន្លោះម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដើម្បីធ្វើការសាងសង់លូកាត់ ទទឹងផ្លូវប្រវែង ២០ម៉ែត្រ ត្រង់ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ២១បេ(១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅ និងសហការជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន។

សូមបញ្ជាក់ជូនថា ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរបានជាធម្មតា។ដូច្នេះ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕IMG_20220104_121253_729

Comments

Related posts