អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត

 

             វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០១ ២០២២

                       ភ្នំពេញ ៖ ឯ/ឧ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឯ/ឧ ឧត្តមសេនីយ៍ឯក មែល វីនអុង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ 

ក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។

ឯ/ឧមេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបាន បង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។ 

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ ឯ/ឧ នាយ ឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ ឯ/ឧ ឧត្តមសេនីយ៍ឯក មែល វីនអុង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕IMG_20220104_122005_716IMG_20220104_122009_447

Comments

Related posts