រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាពទី១

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១០ មករា ២០២២

 

MC៖ រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាពទី១ ដើម្បីឆ្ពោះទៅអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងបែប នេះ ក្នុងឱកាស អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដើម្បីជានិមិត្តរូបនៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប។

 ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ការអប់រំ ប្រកបដោយចីរភាព ពិតជាមានសារសំខាន់ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស ។ 

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តន៍នៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព៕IMG_20220110_202643_233IMG_20220110_202632_911IMG_20220110_202622_321IMG_20220110_202626_599IMG_20220110_202629_789

Comments

Related posts