អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សី រយៈពេល៥ឆ្នាំបន្តទៀត ក្នុងការពង្រឹងគុណភាពនិងសោភ័ណភាព

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០១ ២០២២

 

MC៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សីរយៈពេល៥ឆ្នាំបន្តទៀត ក្នុងការពង្រឹងគុណភាពនិងសោភ័ណភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ជួយ បង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។ 

      គម្រោងបណ្តុះបណ្តាលប្រជាសហគមន៍ឱ្យចេះកែច្នៃផលិតសម្ភារ ប្រើប្រាស់ដោយ ដៃធ្វើពីឫស្សីក្នុងស្រុកនេះ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ ចំណូលបាននិងកាត់បន្ថយការចូល ព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ។

   អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែមថា៖....

   លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វ ព្រៃ ហៅកាត់ថា WCS បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រោយពីការ ណែនាំជំនាញជាមូលដ្ឋានមក អង្គការបានបណ្តុះបណ្តាលជាបន្តបន្ទាប់ទាក់ទងនឹងការច្នៃប្រឌិត ការកែលម្អផ្នែករចនាបថ និងការធ្វើយ៉ាងណាឱ្យគុណភាពវត្ថុធាតុដើមមាន គុណភាពខ្ពស់ ។ លោកបានបន្តថា តាមការបណ្តុះបណ្តា ល អង្គការសង្កេតឃើញ ប្រជាសហគមន៍មានថ្វីដៃអាចផលិតបាន ប៉ុន្តែមិនទាន់ល្អ

ឥតខ្ចោះនិងនៅមានកម្រិត ដោយក្រុមការងារជំនាញនៅតែពង្រឹងស្នាដៃនិងគុណ ភាពរបស់ពួកគាត់បន្តទៀត ។

សំឡេង « សហគ្រាសសហ គមន៍កែច្នៃផលិតផលឫស្សីនេះយើងបន្តសកម្មភាពនៅដដែល ហើយយើងបានពង្រីកសមាជិកបន្ថែមនៅក្នុងសហគមន៍របស់ពួកគាត់ ។ ហើយឈានដល់ដំណាក់ កាល ពង្រីងគុណភាពនិងសមត្ថភាព ដែលឥឡូវនេះគាត់ផ្តោតលើគុណភាពច្រើន ក្រោយពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ឃើញថា មានភ្ញៀវទេសចរចាប់ផ្តើមបញ្ជាទិញសម្ភារកែច្នៃពីឫស្សីហ្នឹង ។ និយាយឱ្យខ្លីសកម្មភាពនៅតែបន្ត ហើយអង្គការWCS ក៏ បានតាំងចិត្តរយៈពេល៥ឆ្នាំបន្តទៀត ដើម្បីជួយពង្រឹងសមត្ថភាព ទៅដល់សហគម ន៍ក្នុងការកែច្នៃពង្រឹងគុណ ភាព និងស្វែងរកទីផ្សារហើយប្រហែលជាពង្រីកសហគ្រាស សហគមន៍កែច្នៃឫស្សីទៅតំបន់ផ្សេងៗទៀត ក្នុងដែន ជម្រកសត្វព្រៃកែវសីមា » ។ 

    លោក កែន សេរីរដ្ឋា បានបន្តទៀតថា អង្គការបានបញ្ជូលពលរដ្ឋសហគមន៍ជាង១០ គ្រួសារបន្ថែមទៀតក្នុងសហ គ្រាសសហគមន៍កែច្នៃឫស្សីដែលពួកគាត់មានការចាប់ អារម្មណ៍ ខណៈដែលអង្គការមិនធ្វើការជំរុញឬបង្ខំនោះទេ ដែលទុកឱ្យប្រជាសហគមន៍ស្វែងយល់ពីគ្នា ដើម្បីធានានិរន្តរភាពនៃគម្រោង ។ លោកបានឱ្យដឹងទៀតថា ចំពោះទីផ្សារក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ លោកឃើញថា មានភ្ញៀវទេសចរចាប់ផ្តើមបញ្ជាទិញជាបណ្តើរៗហើយ ។

  គួរជម្រាបថា សិប្បកម្មផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក មានដូចជា ពែង កំសៀវទឹក ប៉ាន់តែឈុត កាទឹកតូច កាទឹកធំ កាទឹកមានគម្រប ប្រអប់ដាក់ក្រដាស់ជូតមាត់ កែវ កែវទៀនក្រអូប ស្មាព្យួអាវ បំពង់បំពងសំឡេងទូរស័ព្ទ បំពង់ដាក់ប៊ិចខ្មៅដៃ សម្ភារផ្ទះបាយនិងថូផ្កា ជាដើម ៕IMG_20220111_151706_248IMG_20220111_151708_817

Comments

Related posts