រាជរដ្ឋាភិបាលចេញសារាចរ ណែនាំ បញ្ចូលទិវានយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ០១ ២០២២

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ចេញសារាចរណែ នាំ បញ្ចូលទិវានយោបាយឈ្នះ-ឈ្នះ ២៩ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ដើម្បីរំលឹកដល់ការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជា និងនាំ

មកនូវសន្ដិភាពពេញផ្ទៃប្រទេស ។

    យោងតាមសារាចរណែនាំរបស់សម្តេចតេជោ ឱ្យដឹងថា អស់រយៈពេល២៣ឆ្នាំកន្លង មក ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញ លេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោ បាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លង កាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងនៃវត្ថមានរបស់នយោបាយឈ្នះ ឈ្នះ ។

   សម្តេចតេជោបន្តថា ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជ រដ្ឋាភិបាលសូមធ្វើការណែនាំដូចជា ទី១.គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈឯកជន ត្រូវកំណត់យកទិវានយោ បាយឈ្នះ ឈ្នះថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ ពីឆ្នាំ២០២២តទៅ និងទី២. គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោកដើម្បីអបអរសាទរទិវានយោបាយឈ្នះឈ្នះ ដែលមានខ្លឹមសារថា "អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោ បាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាព ជាតិពេញលេញ!" ។

   គួររំលឹកថា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្ដី ការក្រសួងការពារជាតិថ្មី បានស្នើឱ្យពិនិត្យ និងដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី ២៩ ខែធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ២៣ឆ្នាំហើយ ដែលកម្ពុជារក បាននូវសុខសន្តិភាពពេញ លេញ និងមានការឯកភាព ជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ ។ ការបិទបញ្ចប់សង្គ្រាមហែក ហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

នយោបាយឈ្នះឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិ សុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែន ដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕IMG_20220118_153319_567

Comments

Related posts