ពិធីបុណ្យស្រូវគ្រោងនឹងធ្វើនៅខេត្តបាត់ដំបងដើម្បីបង្ហាញពីសក្ដានុពលនៃកសិកម្មនិងកសិទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ១៩.១.២០២២

 

អាជ្ញាធរខេត្តបាត់ដំបងបានឱ្យដឹងថា ពិធីបុណ្យស្រូវគ្រោងនឹងធ្វើនៅខេត្តបាត់ដំបងនៅ ក្នុងឆ្នាំនេះ ដើម្បីបង្ហាញពីសក្ដានុពលនៃកសិកម្មនិងកសិទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ដើម្បីឱ្យអន្តរជាតិបានស្គាល់បានឃើញ។

     លោក អ៊ុច អ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពិធីបុណ្យស្រូវនេះ គឺដើម្បីបង្ហាញពីសក្តានុពលដ៏ធំធេងនៃផលិត ផលកសិទេសចរណ៍ នៅកម្ពុជា ពិសេសចាប់ផ្តើមពីការបង្ហាញនូវផលិតផលស្រូវ ចាប់ពីការដាំស្រូវរហូតដល់ការប្រមូលផលស្រូវ។ជាមួយគ្នានេះ ដើម្បីទាក់ទាញអ្នកទេសចរមកតំបន់នេះ និងលើកកម្ពស់ជីវភាពរបស់ប្រជា ជនតាមរយៈវិស័យទេសចរ ណ៍និងភ្ជាប់សក្តានុពលកសិទេសចរណ៍នេះ ជាមួយសក្តានុពលទេសចរណ៍វប្បធម៌និងធម្មជាតិ។

   លោកបានបន្តថា ពិធីបុណ្យស្រូវនេះ គឺធ្វើឡើងក្រោមកិច្ច សហការរវាងក្រសួងទេស ចរណ៍ ជាមួយទីភ្នាក់ងារជំរុញការវិនិយោគ ពាណិជ្ជកម្មកូរ៉េ ដែលហៅកាត់ថា KOTRA អាជ្ញាធរខេត្តបាត់ដំបង ដែលខាងមន្ត្រីជំនាញបានពិនិត្យបច្ចេកទេស ដើម្បីបង្កើតព្រឹត្តិការណ៍មួយនេះយ៉ាងអធិក អធមសម្រាប់ប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា ខេត្ត បាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខាងស្រូវ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ក៏ដូចធ្វើឱ្យដំណាំកសិកម្មនៅខេត្តបាត់ ដំបងមានភាពលេចធ្លោមួយកម្រិតថែមទៀត។ 

សំឡេង៖ «យើងនឹងត្រៀមពិធីបុណ្យស្រូវសម្រាប់ខេត្ត បាត់ដំបងដោយសារខេត្តបាត់ ដំបងជាជង្រុកស្រូវ។ ដូចជាពិធីដឹងគុណ ដល់ព្រះមេ សំខាន់គឺលើកកម្ពស់វិស័យកសិកម្ម ឱ្យប្រជាជននិងភ្ញៀវទេសចរ បានយល់អំពីរបៀប រស់នៅរបស់ប្រជាជននៅក្នុងខេត្ត ជាអ្វីអាទិភាពសេដ្ឋកិច្ចក្នុងតំបន់ ។ កសិកម្ម គឺជារបបរស់នៅយើងតាំងពី បុរាណមក យើងត្រូវតែថែរក្សាកេរ្តិ៍ដំណែលយើងឱ្យបាន បង្ហាញឱ្យក្មេងៗជំនាន់ក្រោយឱ្យដឹង យល់ផលប្រយោជន៍អង្ករ១គ្រាប់បានមកពីញើសឈាមពីប្រជាកសិករនឿយ ហត់ប៉ុណ្ណា យល់អំពី អត្ថប្រយោជន៍ រស់នៅជាខ្មែរ ដែលទទួលទានជាអាហារ ចំណីរាល់ថ្ងៃ ជាបាយមិនមែន នំប័ុង» ។ 

   សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៦រាជរដ្ឋាភិបាលបានរៀបចំប្រារព្ធពិធីបុណ្យស្រូវជាលើកដំបូងនៅខេត្តបន្ទាយ មានជ័យ។ដោយឡែកក្នុងឆ្នាំ នេះ អាជ្ញាធរខេត្តបាត់ដំបងបានឆ្លងយោបល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេស ចរណ៍កាលពីថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២២នេះ ដោយរាជរដ្ឋាភិបាលបានឯកភាពដើម្បីបង្កើតព្រឹត្តិការណ៍នេះឡើង៕IMG_20220119_163116_863

Comments

Related posts