វៀតណាម គាំទ្រពេញទំហឹងចំពោះកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និងលទ្ធផលនៃទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា ដែលមានលទ្ធផលផ្លែផ្កានេះ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០១ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាមបានគាំទ្រពេញទំហឹងចំពោះកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និងលទ្ធផលនៃទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅមីយ៉ាន់ម៉ា ដែលមានលទ្ធផលផ្លែផ្កានេះ ។

ការបញ្ជាក់នេះនៅក្នុងជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម  នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២  ។

ឯកឧត្តម កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រោយបញ្ចប់ជំនួបនេះថា ឯកឧត្តម ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម  សូមអបអរសាទរកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ នេះ ហើយគាំទ្រលើមូលបទ ក៏ដូចជាការងារអាទិភាពដែលកម្ពុជាដាក់ចេញសម្រាប់អាស៊ានឆ្នាំ២០២២ ផងដែរ ។

ឯកឧត្តម រដ្ឋមន្ត្រីការបរទេសវៀតណាម បន្តថា ពាក់ព័ន្ធនឹងការងារអាស៊ានក៏ដូចជាមីយ៉ាន់ម៉ា វៀតណាមនឹងធ្វើអ្វីដែលខ្លួនធ្វើបាន ដើម្បីគាំទ្រធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ការងារកសាងសហគមន៍អាស៊ាននេះទទួលបានផ្លែផ្កា ជាពិសេសឆ្នាំនេះដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ។

ឯកឧត្តម រដ្ឋមន្ត្រីការបរទេសវៀតណាម បានអបអរសាទរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា ហើយឯកឧត្ដមចាត់ទុកថា ជាទស្សនកិច្ច មានសារសំខាន់ទទួលបានជោគជ័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា កន្លងទៅនេះ ជំនួបទ្វេភាគីនៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាងវៀតណាមនិងឡាវក៏បានបញ្ជាក់ផងដែរ អំពីអ្វីដែលប្រទេសទាំងពីរគាំទ្រទៅដល់ ការធ្វើទស្សនកិច្ចរបស់កម្ពុជា ជាពិសេសសម្តេចតេជោទៅមីយ៉ាន់ម៉ាកន្លងទៅនេះ ។

  ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្រ្តីបានមាន ប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំជំរុញការងារជាច្រើន។ សម្តេចតេជោ ក៏បានលើក ឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ។

  សម្តេចតេជោ ក៏បានលើក ឡើងដែរថា បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើន មិន មែនមានតែការងាររបស់មីយ៉ាន់ម៉ាទេ។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវយកមីយ៉ាន់ម៉ា ធ្វើជាចំណាប់ខ្មាំងរបស់អាស៊ានទេ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា នៅតែជួយហើយការងារផ្សេងទៀត ក៏ត្រូវតែដោះស្រាយដែរ៕IMG_20220120_184645_553IMG_20220120_184637_341

Comments

Related posts