អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រពង្រឹងការពារធនធានជលផលសមុទ្រឱ្យកាន់តែល្អ

 

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា ២១.០១.២២

 

MC:អធិការដ្ឋានរដ្ឋបាលជល ផលសមុទ្រពង្រឹងការពារធន ធានជលផលសមុទ្របានយ៉ាងល្អ ដោយទប់ស្កាត់រាល់បទល្មើសជលផលលើផ្ទៃ សមុទ្របានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

   អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍...

   លោក កែវ មុនីរិទ្ធ នាយអធិការរដ្ឋបាលជលផលសមុទ្របានឱ្យដឹងថា ជីវៈចម្រុះនៅផ្ទៃសមុទ្រទាំងអស់ផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅ វិញទៅមក ដូចជាស្មៅសមុទ្រ និងផ្កាបានផ្តល់នូវកន្លែងត្រីនិងក្តាមសមុទ្រពងកូនយ៉ាងល្អប្រសើរ,ផលិតអុកស៊ីហ្សែន ដែលមនុស្សដកដង្ហើម, ជួយរក្សាលំនឹងនៅតំបន់ឆ្នេរសមុទ្រ, ជាកន្លែងផ្ទុកកាបូន, បង្កើតឱ្យមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ, បង្កើនជីវៈចម្រុះដោយការផ្ដល់អាហារ និងទីជម្រកសុវត្ថិភាព សម្រាប់ជីវិតសត្វសមុទ្រសំខាន់ផ្សេងៗ, ជួយបំប្លែងទឹក ដែលមានជាតិពុលមកជាទឹកស្អាត រីឯត្រីនិងក្តាមសមុទ្រសម្រាប់បម្រើដល់តម្រូវការហូបចុករបស់មនុស្សសត្វ។

  លោកបន្តថា ដើម្បីប្រើប្រាស់ធនធានជលផលសមុទ្រ និងជីវៈចម្រុះនៅបាតសមុទ្រឱ្យមាននិរន្តរភាពទៅថ្ងៃអនាគតនោះ អធិការដ្ឋានរដ្ឋបាលជល ផលសមុទ្រ បានសហការជា មួយអង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ និងមានជាសហ គមន៍នេសាទចំនួន ៤១ សហគមន៍នេសាទ ដោយរួម មាននៅខេត្តកោះកុងចំនួន ១០សហគមន៍នេសាទ ខេត្តព្រះសីហនុមានចំនួន ១៧ សហគមន៍នេសាទ កំពតមានចំនួន ៩ សហគមន៍នេសាទ និងខេត្តកែបមាន ៥ សហគម ន៍នេសាទ ក្នុងការយាមល្បាត ២៤ម៉ោងលើ២៤ម៉ោង នៅ កន្លែងអភិរក្សទាំងអស់ ដើម្បីឃ្លាំមើលសកម្មភាព ដែលខុសច្បាប់ផ្សេងៗធ្វើយ៉ាងណាអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងទប់ស្កាត់ឱ្យខាងតែបាននូវបទល្មើសជលផលសមុទ្រនៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ 

សំឡេង៖«អធិការរដ្ឋានរដ្ឋបាលជលផលសមុទ្របានសហការជាមួយស្ថាប័នដែលពាក់ព័ន្ធមានដូចជាអាជ្ញាធរមូលដ្ឋានសហគមន៍នេសាទអង្គការក្រៅរដ្ឋាភិបាលនានាក្នុងសកម្មភាពការងារគ្រប់ គ្រងនិងអភិរក្សធនធានជល ផលសមុទ្រ គឺយើងបានទប់ ស្កាត់និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទនៅលើផ្ទៃសមុទ្រ ទប់ស្កាត់និងបង្ក្រាបការកាប់រានព្រៃកោង កាងព្រៃលិចទឹកបានទាន់ ពេលវេលានិងបង្ក្រាបការ ទន្ទ្រានចាក់ដីលុបឆ្នេរទៅទប់ស្កាត់សកម្មភាពកាច់បំផ្លាញផ្កាថ្មនិងស្មៅសមុទ្របានទាន់ពេលវេលា»។

 លោកបានបញ្ជាក់ថា រដ្ឋបាលជលផលក៏បានសហការជា មួយកម្លាំងគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រក្នុងការបង្ក្រាបបទល្មើសនេសាទធំៗដែលឆ្លងដែនមកពីប្រទេស ជិតខាងចូលមកដែនសមុទ្ររបស់កម្ពុជា៕IMG_20220121_163941_306IMG_20220121_163943_490IMG_20220121_163947_979

Comments

Related posts