ប្រទេសឥណ្ឌូណេស៊ី មានអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៦,០៥៧នាក់ និងស្លាប់ ៥៧នាក់ បន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ក្រសួងសុខាភិបាល ប្រទេសឥណ្ឌូណេស៊ី បាន និយាយថា កាលពីថ្ងៃអាទិត្យ បានរកឃើញករណី ឆ្លងកូវីដ- ១៩ ថ្មីចំនួន ៣៦,០៥៧ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤,៥១៦,៤៨០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមក្រសួងដដែលឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺនេះមាន៥៧ នាក់ដែលធ្វើឱ្យចំនួនស្លាប់សរុបបានកើនដល់ទៅ ១៤៤,៥៥៤ នាក់ ខណៈមនុស្ស ១០,៥៦៩ នាក់ទៀតបានជាសះស្បើយពីជំងឺក្នុងរយៈ ពេល ២៤ ម៉ោងកន្លងមក នាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើន ដល់ ៤,១៨៣,០២៧ នាក់។ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ។ ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័តការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ប្រទេសចិន។ ប្រទេសនេះមានគោលបំណងចាក់វ៉ាក់សាំងឱ្យបាន ពេញលេញដល់មនុស្ស ២០៨,២ លាន នាក់នៅក្នុងប្រទេស ៕IMG_20220207_120928_730

Comments

Related posts