មន្ត្រីឡាវ អំពាវនាវឱ្យគោរព វិធានការ ទប់ស្កាត់ ជំងឺកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖មន្ត្រីសុខាភិបាលឡាវកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានការប្រតិបត្តិយ៉ាងតឹងរ៉ឹងលើវិធានការបង្ការ និងត្រួតពិនិត្យជំងឺកូវីដ-១៩។

 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៏មាន Xinhua។

 លោក Buaphan Khamphaphongphan អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិសម្រាប់មន្ទីរពិសោធន៍ និងរោគរាតត្បាតនៃក្រសួងសុខាភិបាលឡាវ បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាក្នុងការអនុវត្តន៍ យ៉ាងតឹងរ៉ឹងនូវវិធានការកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងត្រូវបានណែនាំយ៉ាងមុតមាំដើម្បីកាត់បន្ថយអត្រាឆ្លង និងឈានទៅគ្រប់គ្រងមេរោគកូវីដនេះ។ គណៈកម្មាធិការជាតិនៃកិច្ចការពារ និងគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសឡាវ ក៏បានណែនាំដល់បុគ្គលិកពេទ្យទូទាំងប្រទេសឱ្យមានការប្រុងប្រយ័ត្នចំពោះវីរុស Omicron បន្ទាប់ពីជនជាតិឡាវបីនាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ នៅពេលពួកគេត្រឡប់មកពីប្រទេសថៃវិញ។ ករណី Omicron ទាំងបីត្រូវបានរកឃើញនៅពេលដែលអាជ្ញាធរសុខាភិបាលបានធ្វើការត្រួតពិនិត្យទៅលើមនុស្សចំនួន ២៥ នាក់នៅមន្ទីរពេទ្យក្នុងរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ និងខេត្តចំប៉ាសាក់ សុវណ្ណាខេត បូលីខេមសៃ ស៊ីងឃួង និងបកែវ ហើយសំណាក ២២ ផ្សេងទៀតបានធ្វើតេស្តវិជ្ជមានវីរុស Delta។ 

 គិតត្រឹមថ្ងៃច័ន្ទ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ១៣៩,២៤៤ នាក់ ដោយមានអ្នកស្លាប់ចំនួន ៥៩៧ នាក់៕IMG_20220215_101521_096

Comments

Related posts