ប្រទេសឥណ្ឌូណេស៊ី រាយការណ៍ករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១១,៥៨៥ ករណី និង ស្លាប់ ២១៥ នាក់បន្ថែមទៀត

     វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                         អន្តរជាតិ៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា មានករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ១១,៥៨៥ ករណី ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៥,៨៩០,៤៩៥ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងនេះបានចុះបញ្ជីអ្នកស្លាប់ថ្មីចំនួន ២១៥ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៥២.១៦៦ នាក់។ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងទៀតថា មនុស្សជាង១៩៣,៤ លាននាក់បានទទួលវ៉ាក់សាំងកូវីដ-១៩ លើកដំបូង របស់ពួកគេ ខណៈជាង ១៥១,៣៧ លាននាក់បានចាក់វ៉ាក់សាំងលើកទីពីរ។ ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័ត ការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ចិន៕IMG_20220314_124030_955

Comments

Related posts