មន្ទីរពេទ្យតេជោសែនកោះធំ នឹងអាចជួយផ្តល់សេវាព្យាបាលជំងឺ ជូនបងប្អូននៅស្រុកលើកដែក ស្រុកស្អាងនៃខេត្តកណ្តាល និងស្រុកព្រៃកប្បាសនៃខេត្តតាកែវ 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០១ ០៦ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ សង្ឃឹមថា មន្ទីរពេទ្យតេជោសែនកោះធំ នឹងអាចជួយផ្តល់សេវាព្យាបាលជំងឺ ជូនបងប្អូននៅស្រុកលើកដែក ស្រុកស្អាងនៃខេត្តកណ្តាល ស្រុកព្រៃកប្បាសនៃខេត្តតាកែវ ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុក ដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

   ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គ ពិធីអំពីការយកចិត្តទុកដាក់ របស់ក្រុមការងាររាជរដ្ឋាភិ បាលចុះជួយស្រុកកោះធំ លើវិស័យសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋស្រុកកោះធំ ជាពិសេសការខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាង ជួសជុលមណ្ឌលសុខភាពនៅឃុំ ព្រែកជ្រៃ និងបានលើក ឡើងអំពីការបំពេញការងាររបស់រាជរដ្ឋាភិបាលជូនប្រទេសជាតិមាតុភូមិរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំ មកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ និងរដ្ឋាភិបាលតែមួយ។ 

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា សុខសន្តិភាពនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានឱកាសទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជាបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ ទាក់ទាញទេសចរណ៍ មកលេងកម្ពុជាបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ និងយកកសិផល ទំនិញផលិតនៅកម្ពុជាទៅ លក់នៅបរទេស ផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាលកសាង ផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម ប្រឡាយទឹក និងការសម្រេចបានសមិទ្ធផលទាក់ទងនឹងវិស័យសុខាភិ បាលជាច្រើនទៀតផងដែរ។ 

   ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរ អំពីការកើនឡើងនៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ឆ្នាំបន្ថែមទៀត របស់ប្រជាជនកម្ពុជាប្រៀប ធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវ ធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាពរួមជាមួយនឹងបរិស្ថាន រស់នៅស្អាត អាហារបរិភោគគ្រប់ គ្រាន់ និងទឹកស្អាតជាដើម។

   ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ គម្រោងបំពាក់សម្ភារៈវេជ្ជសាស្ត្រទំនើបៗស្របតាមស្តង់ដារអន្តរជាតិដូចជា សហរដ្ឋអា មេរិក ជប៉ុន និងកូរ៉េ និងបានជម្រាបជូនថា បច្ចុប្បន្នមន្ទីរ ពេទ្យកាល់ម៉ែតកំពុងបណ្ដុះ បណ្ដាលក្រុមគ្រូពេទ្យប្រមាណជាង១០០នាក់ ដើម្បីត្រៀមមកផ្ដល់សេវាព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យតេជោសែនកោះធំ ហើយសង្ឃឹមជឿជាក់ថាបងប្អូននៅស្រុកលើកដែក ស្រុកស្អាងនៃខេត្តកណ្តាល ស្រុកព្រៃកប្បាសនៃខេត្ត តាកែវ អាចមកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យនេះផងដែរ។

  គួរកត់សម្គាល់ថា យោងតាមរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារទទួលបន្ទុកការងារសាងសង់ បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី៤ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ ការងារសាងសង់សម្រេចបាន ៣៦,០៨%ហើយ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមុនពិធីបុណ្យ ចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ។ 

   សូមជម្រាបជូនថា អគារមណ្ឌលសុខភាពព្រែកជ្រៃដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះបាន កសាងកាលពីខែធ្នូ ឆ្នាំ ២០១៩ លើផ្ទៃដីចំនួន៣៦១ ម៉ែត្រការ៉េ ទទឹង១៨ម៉ែត្រ បណ្ដោយ២៨ម៉ែត្រ ចំណាយអស់ថវិកាចំនួន៥៩៩ ៩៥៣ ៥០០ រៀល ក្នុងនោះរួមមាន៖ ការធ្វើរបងជុំវិញមណ្ឌលសុខ ភាព ចាក់សាបទីធ្លាខាង ក្រោម ធ្វើបន្ទប់ចំនួនពីរនៅខាងក្រោម ជណ្តើរសម្រាប់ជនពិការ ឡដុតសំរាម ជណ្តើរ ដើរចុះព្រែកសម្រាប់សេវាផ្លូវទឹក និងមានបំពាក់ម៉ាស៊ីនត្រជាក់ចំនួនពីរគ្រឿង។ សមិទ្ធផលទាំងនេះបាន ធ្វើឱ្យឃុំព្រែកជ្រៃមានការផ្លាស់ប្តូរមុខមាត់ជាថ្មីម្ដងទៀត៕IMG_20220601_145543_915IMG_20220601_145546_275IMG_20220601_145547_427IMG_20220601_145550_247

Comments

Related posts