មនុស្សរាប់សិបនាក់បាត់ខ្លួនបន្ទាប់ពីការវាយប្រហារលើផ្សារទំនើបនៅភាគខាងកើតប្រទេសអ៊ុយក្រែន

photo_2022-06-29_13-32-28វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ មនុស្សរាប់សិបនាក់បានបន្តបាត់ខ្លួននៅថ្ងៃពុធនេះ បន្ទាប់ពីការវាយ ប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើផ្សារទំនើបមួយនៅកណ្តាលប្រទេសអ៊ុយក្រែនកាលពីពីរថ្ងៃមុន ដែលបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ១៨ នាក់ ខណៈដែលអភិបាលតំបន់មួយបាននិយាយថា ស្ថានភាពគឺ "លំបាកខ្លាំងណាស់" នៅ Lysychansk នៅភាគខាងកើត។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា។   

អ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានសម្លាប់ជនស៊ីវិល ដោយចេតនានៅពេលដែល ខ្លួនបានវាយប្រហារផ្សារទំនើបក្នុងក្រុង​Kremenchuk ។ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនបាននិយាយ​នៅក្នុងសុន្ទរកថាវី​ដេអូល្ងាច​មួយថា "មីស៊ីលរុស្ស៊ីបានវាយប្រហារទីតាំងនេះយ៉ាងជាក់លាក់ វាច្បាស់ណាស់ថា រុស្ស៊ីចង់សម្លាប់មនុស្សជាច្រើន" ។ អាជ្ញាធរបាននិយាយថា មនុស្សប្រហែល ៣៦ នាក់ កំពុងបាត់ខ្លួន។

អភិបាលបានរាយការណ៍ថា បានបង្កើនសកម្មភាពយោធានៅភាគខាងកើតបន្ថែមទៀតនៅ Lysychansk ក្នុងតំបន់ Luhansk ដែលជាសមរភូមិដ៏សំខាន់មួយក្នុងការវាយលុករបស់រុស្ស៊ីលើតំបន់ឧស្សាហ កម្មនៃតំបន់ Donbas។    អភិបាលក្រុង Luhansk លោក Serhiy Gaidai បាននិយាយនៅតាមកញ្ចក់ទូរទស្សន៍ថា "ស្ថានភាពនៅ Lysychansk គឺពិបាកខ្លាំងណាស់"។

កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមឡោមព័ទ្ធទីក្រុង Lysychansk ។ អភិបាលក្រុង Mykolaiv ភាគខាងត្បូងលោក Oleksandr Senkevych បាននិយាយថា អគារលំនៅ ឋានពហុជាន់មួយត្រូវបានវាយប្រហារនៅព្រឹកនេះ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការនៅទីនោះ។ រុស្ស៊ី បានបដិសេធការកំណត់ គោលដៅ លើតំបន់ជន ស៊ីវិល អំឡុងការវាយលុក រយៈពេលបួនខែ របស់ខ្លួន ប្រឆាំង នឹង អ៊ុយក្រែន។    អង្គការសហប្រជាជាតិនិយាយថា ជនស៊ីវិលយ៉ាងតិច ៤,៧០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕

photo_2022-06-29_13-32-30

 

photo_2022-06-29_13-32-30

Comments

Related posts