ប្រធានគណៈចលនាមហាជន ជំរុញឱ្យសមាជិកចលនាមហា ជនពង្រឹងសមត្ថភាពនៃការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលដោះស្រាយបញ្ហាសង្គមនានា

វិទ្យុជាតិកម្ពុជា  ៖ យី វិច្ឆិកា ១៣ ០៨ ២០២២ 

 

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណៈចលនា មហាជនពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យា និងឌីជីថលដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ  និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិ។

    ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នាវិមាន៧មករា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនា មហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានខិតខំ លះបង់ ទាំងកម្លាំង កាយចិត្ត ស្មារតី ក្នុងការ អនុវត្តការងារកន្លងមកប្រកប ដោយភាពមោះមុត ស្វិត ស្វាញ និងទំនួលខុសត្រូវខ្ពស់ ដែលការខិតខំប្រឹងប្រែងទាំង អស់នេះ គឺពិតជាការចូលរួមដ៏មានសារសំខាន់ ក្នុងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ កាលពីខែមិថុនា កន្លងទៅនេះ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រស្មើ នឹង ៧៤.៣២% នៃសន្លឹក ឆ្នោតបានការសរុប។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ស្ថាន ភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថាន ភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេស ជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅនេះ ក៏បានបង្ហាញថា ប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត បន្តថា ការពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យា និងឌីជីថលជាពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយ ស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែក ចាយបន្ត គឺមានសារសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាពនៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាព ការណ៍ ដើម្បីបញ្រ្ជាបឱ្យប្រជា ជនយល់ច្បាស់អំពីភាពត្រឹម ត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ  និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិលើគ្រប់វិស័យ។

 សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី « ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វ ផ្សាយមហាជនក្នុងបរិបទឌីជីថល» មានគោលបំណង គឺដើម្បី(១) ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ (២)ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល (៣)បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕IMG_20220813_160605_172IMG_20220813_160611_312

Comments

Related posts