ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣,៥១៦ នាក់និងអ្នកស្លាប់ថ្មីចំនួន ១៥ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ បើយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣,៥១៦ នាក់គិតត្រឹមថ្ងៃពុធ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៤,៧៤៤,៩២៩ នាក់។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១៨ ខែសីហា។ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មីចំនួន ៣ ហើយ ៣,៥១៣ ករណីគឺជាការឆ្លងក្នុងស្រុក។ការស្លាប់ ១៥ នាក់ទៀតត្រូវបានរាយការណ៍ដែលជំរុញឱ្យចំនួនអ្នកស្លាប់កើនសរុបរហូតដល់ទៅចំនួន ៣៦,១១៧ នាក់។ក្រសួងបានរាយការណ៍ពីការជាសះស្បើយថ្មីចំនួន ២,៥៤១ នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យសរុបដល់ទៅ ៤,៦៦៧,១១១ នាក់។អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤១,៧០១ នាក់ដោយ ៩២ នាក់កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ និង ៤៩ នាក់ដែលត្រូវការជំនួយការដកដង្ហើម។ប្រទេសនេះបានរាយការណ៍ថា មាន ៨៦ ភាគរយនៃចំនួនប្រជាជនបានទទួលយ៉ាងហោចណាស់មួយដូស ៨៤,១ ភាគរយត្រូវបានចាក់វ៉ាក់សាំងពេញលេញហើយ ៤៩,៦ ភាគរយ៕IMG_20220818_170946_928

Comments

Related posts