ប្រទេសជប៉ុនកត់ត្រាអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាង ៣០០នាក់ ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ការស្លាប់ប្រចាំថ្ងៃដែលទាក់ទងនឹងជំងឺកូវីដ-១៩ របស់ប្រទេសជប៉ុន បាន កើនលើស ៣០០ នាក់ក្នុងរយៈ ពេលបីថ្ងៃជាប់ៗគ្នា ខណៈពេលមានភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្រ និងជារលក នៃការឆ្លងទី ៧។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន Xinhua។ ប្រទេសជប៉ុនបានរាយការណ៍ ពីការស្លាប់ទាក់ទងនឹងមេរោគឆ្លងថ្មីចំនួន ៣០៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ទៅ ៤០,២៥៨ នាក់។ ទន្ទឹមនឹងនេះដែរប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ១៤៩,៩០៦នាក់ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១៩,១១៧,៥៩៩ នាក់។ ទោះបីជារលកថ្មីនៃការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសក៏ដោយ ក៏រដ្ឋាភិបាលមិនបានដាក់កំហិតប្រឆាំងមេរោគណាមួយឡើយ។ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ទោះបីជាចំនួនករណីដែលបានបញ្ជាក់ថ្មី បានចាប់ផ្តើមថយចុះទូទាំងប្រទេសក៏ដោយ ប៉ុន្តែកម្រិតនៃការឆ្លងជំងឺកូវីដ-១៩ នៅតែមានកម្រិតខ្ពស់ ហើយអត្រាស្នាក់នៅក្នុងមន្ទីរពេទ្យមានកម្រិតខ្ពស់។ ក្រសួងបានបន្ថែមថា បើនិយាយពីការព្យាបាលវិញ មានករណីលំបាកជាច្រើនក្នុងការដឹកជញ្ជូនសង្គ្រោះបន្ទាន់ និងអវត្តមានបុគ្គលិកពេទ្យ ដែលបណ្តាលឱ្យមានបន្ទុកយ៉ាងខ្លាំងដល់ប្រព័ន្ធវេជ្ជសាស្ត្រទូទៅផងដែរ។ ក្នុងអំឡុងពេលដូចគ្នានេះ ចំនួនអ្នកស្លាប់របស់ប្រទេសជប៉ុនដោយសារវីរុសនេះបានកើនឡើង ២៣ ភាគរយពីសប្តាហ៍មុន ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕IMG_20220902_103012_560

Comments

Related posts