ក្រសួងវប្បធម៌នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាព យន្តជាតិខ្នាតខ្លីកម្ពុជានៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

fn-2019-11-21-17-05-42-0

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២២ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាព យន្តជាតិខ្នាតខ្លីកម្ពុជាលើកទី៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ។ 
សន្និសីទសារព័ត៌មាននេះ ដើម្បីបង្ហាញពីការត្រៀម លក្ខណៈ  និងពេលវេលា នៃការរៀបចំមហោស្រពភាព យន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យ ស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងបិទវិញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅឯសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ។
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ត្រូវបានបង្កើតឡើងឆ្លាស់គ្នាជាមួយនឹងមហោ ស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា រៀងរាល់ ២ឆ្នាំម្តង ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាសេនាធិការ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ ប្រារព្ធឡើងនៅឆ្នាំ២០១៨ តែខកខាននៅឆ្នាំ២០២០ ខណៈមហោស្រពជាតិភាពយន្តខ្នាតវែងកម្ពុជា ត្រូវបានខកខាននៅឆ្នាំ២០១៩ តែបានរៀបចំនៅឆ្នាំ២០២១ ជាលើកទី៥។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានប្រាប់វិទ្យុជាតិកម្ពុជាថា សន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងដើម្បីផ្សព្វផ្សាយបន្ថែមលើសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសការធ្វើបទបង្ហាញជូនដល់ដៃគូគាំទ្រ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីគុណសម្បត្តិ នៃការរៀបចំកម្មវិធីដ៏សំខាន់មួយនេះ៕

 

photo_2022-10-06_08-09-43

Comments

Related posts