ជប៉ុននឹងដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យបានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើងដោយការបង្កកទ្រព្យសម្បត្តិរបស់ក្រុមដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មីស៊ីល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា។ លោក Matsuno បាននិយាយថា "យើងមិនអាចអត់ឱនចំពោះសកម្មភាពបង្កហេតុដដែលៗរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពអន្តរជាតិរបស់ប្រទេសជប៉ុន"៕IMG_20221018_151328_033

Comments

Related posts