អង្គការយូនីសេហ្វ ផ្តល់ថ្នាក់រៀនសម្រាប់កុមារ ដល់ប្រទេសបង់ក្លាដែស

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា (UNICEF) បានប្រគល់បន្ទប់រៀនចំនួន ១១០ សម្រាប់សាលាចំនួន ២២ ដល់រដ្ឋាភិបាលនៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៨ ខែវិច្ឆិកា។ អង្គការយូនីសេហ្វ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ក្នុងចំណោមបន្ទប់រៀនចំនួន ១១០ បន្ទប់ មាន ៧៦ ត្រូវបានសាងសង់ថ្មី ខណៈដែល ៣៦ ទៀតគឺជួសជុល។ ថ្នាក់រៀនថ្មីនឹងផ្តល់កន្លែងសិក្សាដែលងាយស្រួលសម្រាប់កុមារ និងអាចមានលទ្ធភាពទទួលបានការអប់រំ កាន់តែប្រសើរឡើងសម្រាប់កុមារជាង ៨,០០០ នាក់នៅក្នុងស្រុក Cox's Bazar របស់ប្រទេសបង់ក្លាដែស ដែលមានចម្ងាយប្រហែល ៣៩២ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានី Dhaka របស់ប្រទេសនេះ។ លោក Sheldon Yett តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសបង់ក្លាដែសបាននិយាយថា កុមារចំណាយពេល មួយផ្នែកធំនៅក្នុងថ្នាក់រៀន ហើយតាមពិតទៅថ្នាក់រៀនគួរតែមានអារម្មណ៍ថាដូចជាផ្ទះទីពីររបស់កុមារ។ ការស្រាវជ្រាវបង្ហាញថា នៅពេលដែលថ្នាក់រៀនមានភាពស្និទ្ធស្នាលនឹងកុមារ និងមានសុវត្ថិភាព កុមារត្រូវ បានលើកទឹកចិត្តឱ្យរៀន ហើយការចុះឈ្មោះចូលរៀន អត្រាចូលរៀន និងការបញ្ចប់ការសិក្សាមានការកើន ឡើង។ លើសពីនេះ អង្គការយូនីសេហ្វ កំពុងគាំទ្ររដ្ឋាភិបាលក្នុងតំបន់ ក្នុងការពង្រឹងការបង្រៀន និងការ រៀន តាមរយៈជំនួយដែលផ្តល់អត្ថប្រយោជន៍ដល់សាលាទាំងអស់នៅក្នុងស្រុក Cox's Bazar៕IMG_20221128_120707_752

Comments

Related posts