គណនីមូលបត្រថ្មីរបស់វៀតណាមបានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ ២០២២

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើយោងតាមកន្លែងដាក់មូលបត្រវៀតណាម (VSD) បានឱ្យដឹងថា វិនិយោគិនបុគ្គលវៀតណាមបានបើកគណនីមូលបត្រថ្មីជិត ២,៦ លានក្នុងឆ្នាំ ២០២២ ដែលលើសពីចំនួនសរុបនៃគណនីថ្មីដែលបានបើកក្នុងរយៈពេល ៦ ឆ្នាំចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ត្រឹមដំណាច់ឆ្នាំ ២០២២ ចំនួនគណនីអ្នកវិនិយោគបុគ្គលនៅក្នុងប្រទេសបានកើនឡើងលើសពី ៦,៨ លាននាក់ ស្មើនឹងប្រហែល 6,8 ភាគរយនៃចំនួនប្រជាជន។ ឆ្នាំ ២០២២ គឺជាឆ្នាំដែលប្រែប្រួលសម្រាប់ទីផ្សារភាគហ៊ុនវៀតណាម។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សន្ទស្សន៍ VN-Index របស់វៀតណាមបានលើស ១,៥០០ ពិន្ទុ ប៉ុន្តែសន្ទស្សន៍នេះស្រាប់តែបានធ្លាក់ចុះក្រោម ៩០០ ពិន្ទុនៅពាក់កណ្តាលខែវិច្ឆិកា។ នៅចុងឆ្នាំ ២០២២ សន្ទស្សន៍នេះបានធ្លាក់ចុះ ៣២,៧៨ ភាគរយបើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០២១ ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ១៤ ឆ្នាំ ហើយក៏ជាការធ្លាក់ចុះយ៉ាងខ្លាំងទីពីរក្នុងប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ ២០០៨។ ក្នុងឆ្នាំ ២០២២ វិនិយោគិនបរទេសបានទិញរហូតដល់ ២៩ ពាន់ពាន់លានដុងវៀតណាម (១,២ ពាន់លានដុល្លារអាមេរិក) នៅក្នុងទីផ្សារទាំងមូល ដែលក្នុងនោះតម្លៃទិញសុទ្ធនៅផ្សារហ៊ុនហូជីមិញ (HoSE) ឈានដល់ ២៦,៧ ពាន់ពាន់លានដុងវៀតណាម (១,១ ពាន់លានដុល្លារ)៕photo_2023-01-12_08-09-39

Comments

Related posts