CPEC និងជួយស្តារវិស័យទេសចរណ៍របស់ប្រទេសប៉ាគីស្ថាន បើទោះបីមានបញ្ហាទឹកជំនន់ក៏ដោយ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Aftab Ur Rehman Rana នាយកគ្រប់គ្រងសាជីវកម្មនាយកដ្ឋានទេសចរណ៍ប៉ាគីស្ថាន (PTDC) បាននិយាយថា ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) នឹងជួយស្តារវិស័យទេសចរណ៍របស់ប្រទេសប៉ាគីស្ថានដែលបានប្រឈមមុខនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៨ ខែកញ្ញា។

 លោក Rana បាននិយាយថា PEC បានពង្រីកបណ្តាញផ្លូវជាច្រើនពីភាគខាងត្បូង ខាងកើត និងភាគខាងជើងនៃប្រទេសប៉ាគីស្ថាន ដែលធ្វើឱ្យរមណីយដ្ឋានទេសចរណ៍នៅភាគខាងជើងប្រទេសប៉ាគីស្ថានអាចទទួលភ្ញៀវទេសចរបាន ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តឡើងវិញនៃវិស័យទេសចរណ៍ នៅពេលដែលស្ថានភាពក្លាយជាធម្មតាបន្ទាប់ពីទឹកជំនន់។ និយាយអំពីសក្ដានុពលនៃឧស្សាហកម្មទេសចរណ៍បន្ទាប់ពីភាពប្រក្រតីក្នុងប្រទេសបន្ទាប់ពីទឹកជំនន់ លោកថាវានឹងមិនត្រឹមតែបង្កើតសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិផងដែរ។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ ប្រជាជនចំនួន ៣០០,០០០ នាក់នៅក្នុងប្រទេសត្រូវបានផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្មទេសចរណ៍ ហើយជាមួយនឹងការកើនឡើងនៃចំនួនអ្នកទេសចរនៅក្នុងប្រទេស ដោយសារតែផ្លូវថ្នល់ និងការតភ្ជាប់កាន់តែប្រសើរ ចំនួននេះនឹងកើនឡើងដល់ ៥០០,០០០ នាក់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕IMG_20220928_143039_589IMG_20220928_143037_257

Comments

Related posts